ឯកសារសំខាន់ៗ ចំនួន៥ ត្រូវបា​នអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣

(ភ្នំពេញ)៖ ឯកសារចំនួន៥ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលបានរៀបចំឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិក ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូចជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងអមដំណើរដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

ឯកសារចំនួន៥ ដែលអង្គប្រជុំកំពូលអនុម័តមានដូចជា៖

១. សេចក្ដីប្រកាសរបស់ថ្នាក់ដេកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន ២. សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ
៣. សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល
៤. កិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌសេដ្ឋកិច្ច អាស៊ានបៃតង
៥. សេចក្ដីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្ន...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីដំណើរបេសកកម្មការទូតនៅក្រៅប្រទេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជា ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort