សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជួបជជែកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានជួបជជែកពិភាក្សាគ្នាជាមួយលោក លោក អាន់តូនី អាល់បានីស (Anthony Albanese) និងលោកជំទាវ នៅក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា​​ ប្រទេសឥណ្ឌូនេស៊ី។

ពិធីជប់លៀងពិសេសអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ