សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជាចង់បានសន្តិភាពនិងការអភិវឌ្ឍ…

នៅទីក្រុង ហ្សាការតា, តាំងពីម្សិលមិញមក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, អាស៊ានបូក និងអាសុីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២សីហាមក, ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់និងពិភពលោក។

តាមរយៈការសំណេះសំណាលកាលពីម្សិលមិញនិងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេសុី, ជាមួយសមភាគីឡាវនិងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ, សម្តេច ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗ ទៅកាន់បរទេស ក្នុងន័យបញ្ជាក់ឡើងវិញនិងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។
នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង(សង្គ្រាមនៅអ៊ុយក្រែន) និង នៅក្នុងបរិបទតំបន់មួយប្រកបដោយគ្រោះថ្នាក់(ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក) សម្តេច ហ៊ុន ម៉ាណែត អះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតី នៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។
ដោយឡែក, ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាពនិងការ
អភិវឌ្ឍ ចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នា សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅ ហ្សាការតាប្រទេសឥណ្ឌូណេសុី, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បាន, ទីមួយ, ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងលើគោលការណ៍ មិនជ្រៀតជ្រែក។ ទីពីរ សម្តេច ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥)ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហារណកម្មតំបន់ និងតាមរយៈការពង្រីកសមាហារណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

ដោយ ហ្សង់ ហ្វ្រង់ស័រ តាន់
(រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort