សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មរតកនៃទីក្រុងភ្នំពេញ គឺជាចលនារួមគ្នានៃសន្តិភាព និងការទទួលខុសត្រូវសម្រាប់កូនចៅជំនាន់ក្រោយ

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦–

«មរតកនៃទីក្រុងភ្នំពេញ» មិនមែនគ្រាន់តែជាឯកសារ ឬពាក្យពេចន៍ដែលត្រូវបានចារទុកនៅលើក្រដាសនោះទេ ប៉ុន្តែគឺជាចលនាដ៏រស់រវើក និងជាទំនួលខុសត្រូវរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល ក្នុងការប្រែក្លាយស្មារតីនៃកិច្ចប្រជុំកំពូលលើកទី២០ ឱ្យទៅជាសកម្មភាពជាក់ស្តែងសម្រាប់កូនចៅជំនាន់ក្រោយ។ នេះជាប្រសាសន៍របស់លើកឡើងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចយ៉ាងច្បាស់ពីអត្ថន័យពិតប្រាកដនៃ «មរតកនៃទីក្រុងភ្នំពេញ» ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសន្តិភាព និងការបន្តវេនទៅអនាគត ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលបើកកិច្ចប្រជុំ ខ្ញុំបានជម្រាបជូនអ្នកទាំងអស់គ្នាថា សន្តិភាពគឺជាមរតកដែលមានចលនា។ តើអ្វីទៅជាមរតកនៃទីក្រុងភ្នំពេញ? វាគឺជាចលនាដែលយើងកំពុងបង្កើត និងបន្សល់ទុកសម្រាប់កូនចៅរបស់យើង។ យើងបានមកដល់ទីនេះ ជាមួយនឹងប្រវត្តិសាស្ត្រ និងភាពខុសគ្នារបស់យើង។ យើងត្រឡប់ទៅវិញ ជាមួយនឹងទំនួលខុសត្រូវរួមគ្នាមួយ គឺធ្វើយ៉ាងណាឱ្យស្មារតីនៃទីក្រុងភ្នំពេញ ស្ថិតនៅជាប់ជានិច្ចក្នុងសកម្មភាព ក្នុងការសម្រេចចិត្ត និងក្នុងជីវិតរបស់យើង»។ សម្ដចធិបតីបានបន្ដថា ដើម្បីឱ្យមរតកដ៏មានតម្លៃនេះអាចរីកលូតលាស់ និងផ្តល់ផលប្រយោជន៍ពិតប្រាកដ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការអនុវត្តជាក់ស្តែង ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់ ដ្បិតពិភពលោកកំពុងរង់ចាំមើលសកម្មភាពជាជាងការសន្យា។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រៅពីការបន្តចលនាសន្តិភាព មរតកនៃទីក្រុងភ្នំពេញក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគោលការណ៍ជាមូលដ្ឋាន ដែលអង្គប្រជុំបានឯកភាពគ្នាផងដែរ ដែលរួមមាន ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការការពារជនស៊ីវិល និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើស្មារតីអត់ធ្មត់ និងការស្វែងរកកុងសង់ស៊ីស ដើម្បីឆ្លងផុតភាពខុសគ្នារវាងប្រជាជាតិនានា។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្តីសង្ឃឹមថា គណៈប្រតិភូទាំងអស់នឹងនាំយកនូវព្រលឹង អនុស្សាវរីយ៍ដ៏ល្អពីប្រទេសកម្ពុជា ព្រមទាំង «ស្មារតី និងមរតកនៃទីក្រុងភ្នំពេញ» ត្រឡប់ទៅមាតុភូមិវិញ ដើម្បីបន្តបេសកកម្មរួមគ្នាក្នុងការកសាងពិភពលោកមួយដែលមានសន្តិភាព និងវិបុលភាពយូរអង្វែង៕ ដោយ៖ យា ចិន្តាខន្តី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានព្រំដែនណាមួយអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធ ...

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយលើកឡើងថា
beylikdüzü escort escort beylikdüzü beylikdüzü escort