អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «ស៊ីហ្គេម លើក ទី ៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាព នៃ កម្ពុជា »

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រីបានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយ ក្រោមចំណងជើងថា « ស៊ីហ្គេមលើកទី ៣២ គឺជាព្រឹត្តិការណ៍រំលេច ពីអច្ឆរិយភាព នៃ កម្ពុជា »។ វីដេអូនេះ គឺជាការសរុប នៃព្រឹត្តិការណ៍ ដ៏ មហ ស្ចារ្យដែល បានកើត មាន នៅកម្ពុជា ទឹកដី សុវណ្ណភួមិ ដ៏ប្រណិត។ខ្លឹមសារនៃ វីដេអូដ៏ ពិសេសនេះ បានប្រាប់ពិភពលោកថា « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ រូបភាពកាន់ តែច្បាស់ តាម រយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជា ធ្វើ ជាម្ចាស់ផ្ទះ។ ការរៀបចំ បាន យ៉ាង ល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេស លាន់មាត់គ្រប់ៗគ្នាថា “Amazing” ដែលមានន័យជាភាសាខ្មែរថា «អស្ចារ្យ» ។

ភាពអស្ចារ្យរបស់កម្ពុជាដែលបានស្តែងឡើងតាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមមានច្រើនទម្រង់ ហើយដែលជនបរទេសក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា ការទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជាអាចធ្វើបានល្អដល់ម្លឹងសោះ។

មហាទស្សនីយភាពដែលលើកយកមកសម្តែងក្នុងពិធីនោះ មិនត្រឹមតែមានរូបភាពគួរឲ្យស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ចាក់ដោតចំបេះដូងខ្មែរគ្រប់រូបឲ្យបានឃើញពីអច្ឆរិយភាពនៃដូនតារបស់ខ្លួនពីអតីតកាល ដោយមិនភ្លេចពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំខ្មែរបច្ចុប្បន្នដែលអាចធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងសម្បើមបន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម របបប្រល័យពូជសាសន័ ប៉ុល ពតនិងការបែកបាក់ជាតិអស់ជាច្រើនទសវត្សរ៍។

ភាពអស្ចារ្យរបស់កម្ពុជាក៏បានស្តែងឡើងតាមរយៈសមត្ថភាពដែលមិនស្មានដល់របស់អត្តពលិកខ្មែរដែលអាចដណ្តើមបានមេដាយរហូតដល់.282គ្រឿងក្នុងនោះមានមេដាយមាសរហូតដល់81គ្រឿង, មេដាយប្រាក់74គ្រឿងនិងមេដាយសំរឹទ្ធចំនួន127រឿង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សរ៍ទី២១។ កំណត់ត្រានេះពិតជាបានបង្ហាញអំពីសក្តានុពលដ៏អស្ចារ្យនៃវិស័យកីឡាកម្ពុជា។

ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងឆ្នាំ ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល ៦៤ ឆ្នាំ កម្ពុជាក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារតែព្រះរាជាណាចក្រដ៏តូចច្រឡឹងមួយនេះបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡាស៊ីហ្គេម នោះគឺការទទួលអត្តពលិកបរទេសដោយមិនគិតប្រាក់ ទាំងអាហារ ការស្នាក់នៅ និងដឹកជញ្ជូន។ ចំណែកឯសំបុត្រចូលទស្សនានិងការផ្សព្វផ្សាយក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកប្រាក់សូម្បីតែមួយសេន ពោលគឺកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដែលភាសាបរទេសហៅថា Free Games ក្រោមស្មារតី «ប្រទេសតូច តែបេះដូងធំ»។

ទន្ទឹមនឹងភាពអស្ចារ្យដែលបានបង្ហាញឲ្យឃើញ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានអត្ថន័យច្រើនយ៉ាងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក្នុងនោះអត្ថន័យដ៏លេចធ្លោរចំនួនពីរ គឺសន្តិភាពនិងការអភិវឌ្ឍន៍ បាននិង កំពុង ផ្តល់ផល ជាក់ស្តែង ជូនដល់ ប្រទេសជាតិ និងប្រជា ពលរដ្ឋខ្មែរ។ បើគ្មានសន្តិភាព គ្មានការ អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធ និងគ្មាន ការកើន ឡើងនៃ ជីវភាព របស់ប្រជាពលរដ្ឋខ្មែរទេនោះ កម្ពុជាក៍មិន អាចរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម បែបនេះបានដែរ។ ស្មារតី ជាតិ សាមគ្គីភាព និឯកភាព ផ្ទៃក្នុងរវាង ខ្មែរនិង ខ្មែរបានស្តែង ឡើងយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នេះ តាមរយៈ ការគាំទ្រនិងសាទរ យ៉ាងគគ្រឹក គគ្រេង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្រោមស្មារតី «ខ្មែរអាច ធ្វើបាន»។
សូមទស្សនាវីដេអូ៖

#ស៊ីហ្គេមលើកទី៣២
#32nd_SEA_GAMES
#Free_Games
#អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
#កម្ពុជា #cambodia

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ