សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 

នៅរសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២  ដែលរៀបចំឡើងនៅកម្ពុជា។

មុននឹងចាប់ផ្ដើមការសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយាងទៅប្រទានព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប នាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនយកលុយពីប្រតិភូកីឡាករកីឡាការិនីបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជាឡើយ។នេះគឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជានាពេលខាងមុខ។​ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុកមួយចំនួនទៀត ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទាបថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានីមួយៗ ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់ចំណុចនេះឱ្យបានច្បាស់ ពីព្រោះថ្មីៗនេះមានសារព័ត៌មានអន្តរជាតិមួយបានផ្សាយពីការព្រួយបារម្ភក្នុងការដឹកជញ្ជូនកីឡាករចូលរួមប្រកួតខ្លាចមិនទាន់ពេលវេលាជាដើមនោះ។ ដូច្នេះ សម្ដេចបញ្ជាក់ថា សម្ដេចធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ ដល់កីឡាករកីឡាការិនីទាំងអស់។

នៅថ្ងៃនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់»ដែលជាមុខម្ហូបសម្រាប់បងប្អូនឥស្លាម  ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចតឹជោបានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាវិស័យកីឡាទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា ពីព្រោះធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងបាត់បង់កិត្តិយសជាតិយើង។ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬ ប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។ សម្តេចតេជោក៏បានបន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួមលើកស្ទួយមុខមាត់ជាតិយើង។

សម្ដេចតេជោក៏បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។សម្តេចតេជោ បានអំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយសម្ដេចថ្លែងបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។សម្តេចតេជោក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។ សម្ដេចតេជោក៏បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេសគឺការអភិវឌ្ឍនៅកម្ពុជាឱ្យបានលឿន។សម្ដេចតេជោបានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាសាច់ឈាមខ្មែរបេះដូងជាខ្មែរ តែងតែមកជួយដល់ខ្មែរគ្នាឯងវិញ។

ក្នុងពិធីសំណេះសំណាលនេះដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករកីឡាការិនីទាំងអស់ សម្ដេចតេជោបានប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុង១នាក់ៗ ៥០០ ដុល្លារអាមេរិក ។ ហើយមុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យប្រតិភូកីឡាករ កីឡាការិនីទាំងអស់ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ជាបន្តបន្ទាប់ទៀត និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort