ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីជាង៤ពាន់នាក់

 

នៅល្ងាច ថ្ងៃព្រហស្បតិ៍​ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរ​ដើម្បី​ជំរុញ​ឱ្យយុវជន​ចូលរួម​យ៉ាង​សកម្ម​ថែម​ទៀត​លើការងារ​ថែរក្សា​វប្បធម៌ជាតិ​។ ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំង​កាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្ម​វិធីនយោបាយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា។

រាជរដ្ឋាភិបាលក៏បានយកឱកាសនេះក្នុងការជួបជាមួយបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមកជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និង​សិល្បករ​សិល្ប​ការិនី ដើម្បីរិះរកវិធី និង ជំរុញការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​របស់​កម្ពុជា​ឲ្យកាន់​តែរីក​ចម្រើនទៅមុខទៀត៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ