ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

 

នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅព្រឹកនេះផងដែរ ក្រៅតែពីការសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាអំណោយដល់ថ្លៃថ្លារបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។
គួររំលឹកថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយយុវនារី និងកុមារី ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជារួចម្តងមកហើយ។
សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយឧបត្ថម្ភរថយន្តមួយគ្រឿង អង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ១០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ម៉ឺនរៀល ក្នុងមួយខែ។
បន្ថែមពីលើនោះ សម្តេចទាំងទ្វេ ក៏បានផ្តល់អំណោយសាងសង់អាគារថ្មីមានកម្ពស់៣ជាន់ស្មើ និង៤០បន្ទប់ រួមមានបន្ទប់ស្នាក់នៅ ថ្នាក់រៀន បន្ទប់ថែទាំ និងព្យាបាល ព្រមទាំងអាគារការិយាល័យដែលមាន ៤បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូបំពេញការងារ ព្រមទាំងបានបញ្ចូលបុគ្គលិក ដែលបំពេញការងារ នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជាចំនួន ២៧នាក់ ជាមន្ត្រីរាជការក្របខណ្ឌ សង្គមស៊ីវិលក្រោមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបុគ្គលិក២នាក់ ដែលមានអាយុត្រូវចូលនិវត្តន៍ ជាមន្ត្រីកិច្ចសន្យាផងដែរ។ អង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី ហើយអង្គការនេះបង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ លើស្ត្រី និងកុមារី។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈប្រតិភូសភាសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល​សហរដ្ឋអាម...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta
beylikdüzü escort escort beylikdüzü beylikdüzü escort