សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់

នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករ មកពីបណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងដើម្បីជួបគ្នានៅទីនេះ។ ជំនួបនេះមិនមែនជាការទិញទឹកចិត្ត ឬទិញដូរ ជួល ឲ្យមកជួបនោះឡើយ។សម្តេចតេជោបានមានប្រសាសន៍ថា ភាសានៃទិញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់ ព្រោះពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ជៈរបស់បងប្អូនខ្មែរយើង។
ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីដ១៩ បាននាំឱ្យមានក្តីបារម្ភខ្លាំងចំពោះរាជរដ្ឋាភិបាល លើការខកខានសិក្សារៀនសូត្ររបស់សិស្សនិស្សិត។ សម្តេចតេជោបានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប្រព័ន្ធឌីជីថលក្នុងវិស័យអប់រំដើរមុនផែនការរហូតដល់ទៅ១០ឆ្នាំ។សម្តេចបានថ្លែងថា ក្នុងអំឡុងពេលកូវីដ១៩រាតត្បាត រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាអាចរៀបចំការប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់ ក្រោយខកខានរយៈពេលពីរឆ្នាំ។ សម្តេចតេជោបានមានប្រសាសន៍ថា ការសែលហ្វ៊ីរវាងប្រធានាធិបតីអាមេរិក និងពលរដ្ឋខ្មែរពេលចូលរួមប្រជុំអាស៊ាន គឺជាការបង្ហាញនូវទំនុកចិត្តលើសុវត្ថិភាពផ្នែកសន្តិសុខ និងជំងឺកូវីដ១៩។
ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចតេជោបានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ២០២៣ ខាងមុខ។ សម្តេចតេជោបានមានប្រសាន៍ថា នៅចុងឆ្នាំនេះ ពោលពេលដែលសម្ដេចទៅកាន់ទីក្រុងភ្នំពេញវិញ សម្ដេចពិតជាមានភាពមមាញឹកសម្រាប់កិច្ចការប្រទេសជាតិ ដើម្បីបម្រើប្រយោជន៍ជូនជាតិមាតុភូមិ និងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ ជួបតែសេចក្តី សុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort