ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត អញ្ជើញធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យកម្ពុជា រាជធានីភ្នំពេញ

អត្ថបទ TVK Dalis
ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស ក្នុងដំណើរបំពេញទស្សនកិច្ចគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ទីម័រនិងកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត និងឱ្យមានការហោះហើរត្រង់ប្រទេសទាំងនិងលើកកម្ពស់លីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ។ ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នាពេលនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតាប្រធានាធិបតីទីម័រខាងកើតអមដំណើរដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និង ទូរគមនាគមន៍បានអញ្ជើញបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យកម្ពុជា រាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏មានការទទួលស្វាគមន៍ពី លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ ព្រមទាំងក្រុមការងារយុវជនស្មគ្រ័ចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានសំដែរនូវការថ្លែងអំណអរគុណទៅដល់លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យនៅសកលវិទ្យាល័យកម្ពុជានេះដែរបានខិតខំរៀបចំទទួលស្វាគមន៍យ៉ាងយកចិត្តទុកចិត្តដាក់ ជាពិសេសឯកឧត្តមបានកោតសរសើរប្រទេសកម្ពុជាមានការរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ដោយសារតែមានការដឹកនាំយ៉ាងខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជាទើបធ្វើអោយប្រទេសកម្ពុជាមានការរីកច្រើនលីគ្រប់វិស័យ ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ