សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ។
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត។
ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។
ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។ ឯកឧត្តម ក៏បានលើកអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើស៉ំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
ឯកឧត្តម ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានស្នើស៉ំសម្តេចតេជោ គាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង នៅឧបទ្វិបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។
ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាការប្រឈមក៏ដោយគឺយើងមិនបោះចោលការងារនោះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងថា យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាបន្តទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort