សេចក្តីសម្រេចលេខ ១០៩សសរ របស់រាជរដ្ឋាភិបាល ស្តីពី ការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្រ្តស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»។
សៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» មានកំរាស់៣៦ទំព័រ ដែលមានគោលបំណង គ្រប់គ្រងហានិភ័យក្នុងសុខភាពសាធារណៈ ឲ្យនៅទាបបំផុត ជាពិសេសការធ្លាក់ខ្លួនឈឺ និងការបាត់បង់ជីវិត ខណៈដែលសកម្មភាពសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេស គ្រប់ផ្នែក-គ្រប់វិស័យត្រូវបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញជាបណ្ដើរៗ។
ដើម្បីសម្រេចបានគោលបំណងនេះ យុទ្ធសាស្ដ្របានកំណត់នូវគោលដៅចំនួន៣ រួមមាន៖
*ទី១៖ ការពារអាយុជីវិត និងការពារសុវត្ថិភាពក្នុងការរស់នៅ និងក្នុងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច
*ទី២៖ ពង្រឹងសមត្ថភាពស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ផង និងផ្ដល់សេវាសុខាភិបាលជាសារវ័ន្ដជាប្រចាំផង
*ទី៣៖ រក្សាកិច្ចដំណើរការឡើងវិញ នៃសកម្មភាព-សេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្ដរភាព។
ខាងក្រោមនេះ ជាសៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»៖

 

Download (PDF, 833KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort