អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី៖ «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ»

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះសម្រាប់ការបើកប្រទេសឡើងវិញ» ។
វីដេអូនេះ បានរំលេចឱ្យឃើញនូវជោគជ័យដ៏ធំធេងនៃនយោបាយវ៉ាក់សាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេតេជោ បានប្រកាសបើកប្រទេសជាតិរបស់ខ្លួនឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់នូវការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងដែលកើតមាននៅក្នុងដំណាក់កាលទាំង៤ នៃការរាតត្បាតនៃជម្ងឺដ៍កាចសាហាវឥតស្រមោលនេះទាំងប្រភេទចាស់និងប្រភេទថ្មី។


កត្ដាដ៍សំខាន់បំផុតរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺនេះបានល្អប្រសើរនោះ គឺជោគជ័យលើសមរភូមិវ៉ាក់សាំងដែលរហូតមកត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១នេះ គឺមានប្រជាជន ៨៥.៦៨%នៃចំនួនប្រជាជន១៦នាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍យ៉ាងរឹងមាំនៅទូទាំងប្រទេស។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ដល់ប្រជាជនរបស់ខ្លួនបានច្រើនជាងគេបំផុតនៅក្នុងពិភពលោកដោយសារជំនួយពីបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍ ជាពិសេសគឺប្រទេសចិន។ ប្រទេសកម្ពុជាបានធ្វើឲ្យមានការប្រែប្រួលដោយនឹកស្មានមិនដល់ ដោយសារតែព្រះរាជាណាចក្រកម្ពុជាមានអត្រាចាក់វ៉ាក់សាំងច្រើនជាងបណ្ដាប្រទេសអ្នកមានមួយចំនួនទៅទៀត រាប់ទាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសផង»។
ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឲ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាអាចចាប់ផ្តើមដំណើរការឡើងវិញបានក្នុងទម្រង់នៃជីវភាពប្រក្រតីបែបថ្មីក្នុងបរិការនៃជំងឺកូវីដ- ១៩។
កម្ពុជា ត្រូវបានគេកោតសរសើរអំពីការឆ្លើយតបយ៉ាងលឿនរហ័សចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយសត្រូវឥតស្រមោលប្រចាំសតវត្សរ៍ទី២១ នេះ។ ម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិត។ ជាក់ស្តែងយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានបង្ហាញថា តួលេខអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ភាគច្រើនគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង។
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាននិងកំពុងជួយកម្ពុជាក្នុងកាម៉្យាងវិញទៀត វ៉ាក់សាំងពិតជាមានប្រសិទ្ធិភាពអាចបញ្ចៀសអ្នកឆ្លងពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លារបើកដំណើការសង្គម និងសេដ្ឋកិច្ចឡើងវិញ ជាពិសេសការឈានទៅបើកប្រទេសឡើងវិញលើគ្រប់វិស័យបានឆាប់រហ័សជាង និងសុវត្ថិភាពប្រកបដោយភាពរឹងមាំ និងការជឿជាក់ ជាងបណ្តាប្រទេសផ្សេងៗជាច្រើន ពោលគឺកម្ពុជាបាននិងកំពុងចាកចេញពីជម្ងឺរាតត្បាតដោយភាពជឿជាក់ និងរឹងមាំ។
ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញប្រទេសរបស់ខ្លួនឈរនៅលើកំពូលតារាងក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យក្នុងការការពារអាយុជីវិតពលរដ្ឋរបស់ខ្លួនចេញពីជំងឺឆ្លងសាកលដ៏កាចសាហាវប្រចាំសតវត្សរ៍។ នេះជាកត្តិយស ដ៏ធំធេងសម្រាប់ជាតិសាសន៍ខ្មែរទាំងមូល។ ការបើកប្រទេសឡើងវិញនេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំថា សង្គមនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព៕
សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ