ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានសារលិខិតរំលែកទុក្ខជូន ឯកឧត្តម ស៊ី ជីនពីង ចំពោះគ្រោះទឹកជំនន់នៅខេត្តហ៊ឺណាន

ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ –​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តហ៊ឺណាន (Henan) ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន។

តាមរយៈព្រះរាជសារចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖ “ខ្ញុំពិតជាមានការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ចំពោះការបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគកណ្តាលទីក្រុងជឹងចូវ (Zhengzhou) និងទីក្រុងជាច្រើនទៀតនៃខេត្តហ៊ឺណាន”។

ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់បន្ថែមក្នុងព្រះរាជសារថា ទ្រង់ និងសម្តេចព្រះមហាក្សត្រី ជឿជាក់ថា ឯកឧត្តម រួមជាមួយនឹងបក្សកុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និងកងទ័ពរំដោះប្រជាជន និងប្រជាជនចិនទាំងអស់ នឹងជំនះបាននូវគ្រោះមហន្តរាយនេះជាក់ជាមិនខាន។

សូមរម្លឹកថា ខេត្តហ៊ឺណាន នៃប្រទេសចិន បានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ២៥នាក់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព៕

ដោយ ផែន រតនៈ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort