BREAKING: រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះក្នុងឃុំពោធិ៍បាន ស្រុកកោះធំ និងកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្ដីសម្រេចដែលត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ និងកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដូចខាងក្រោម៖

* តំបន់ក្រហម៖ ផ្នែកខ្លះ នៃភូមិពោធិ៍បាន និងភូមិព្រែកតារ័ត្ន ចាប់ពីផ្ទះ ជិន លី ដល់ផ្ទះ យ៉េត ថុល ដែលមានចំនួន៨៥ខ្នងផ្ទះ នៃឃុំពោធិ៍បាន ស្រុកកោះធំ

* តំបន់លឿងទុំ៖ ផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន ចាប់ពីផ្ទះឈ្មោះ សាំង ទ្រប ដល់ផ្ទះឈ្មោះ ហុក ស្រី ដែលមានចំនួន៩៩ខ្នងផ្ទះ និងផ្នែកខ្លះ នៃភូមិពោធិ៍បាន ចាប់ពីផ្ទះឈ្មោះ សេន ស្រៀន ដល់ព្រំប្រទល់ផ្ទះឈ្មោះ ជិន លី មានចំនួន៤០ខ្នងផ្ទះ នៃឃុំពោធិ៍បាន ស្រុកកោះធំ។

បន្ថែមពីនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានបង្ហាញផែនទីនៃការកំណត់ផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល និងត្រូវបានកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort