សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងតម្រង់ឆ្ពោះទៅអ្នកប្រកបរបរមានហានិភ័យ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការចំពោះកិច្ច,

ភ្នំពេញក្លាយទៅជាចំណុចសំខាន់នៃការឆ្លងរីករាលដាល ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំងគឺបានប្រើប្រាស់នៅគ្រប់ខេត្ត-រាជធានី ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញត្រូវតែប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ហើយបានស្នើ Sinopharm ៤០ ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកដែលមានហានិភ័យដូចជាកង់បី ដូចជាតាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការនៅតាមផ្សារដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្រើប្រាស់បានបន្ថែមទៅលើដែលយើងបានចាក់ AstraZeneca ទៅឲ្យមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលបាន ដែលរងហានិភ័យទាក់ទិនជាមួយនឹងមុខរបរក្រៅប្រព័ន្ធជាពិសេសនៅទីផ្សារតែម្តង។

អញ្ចឹង ខ្ញុំសុំស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច មួយទៀតអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់អំពីការចាក់(វ៉ាក់សាំងនេះ)ហើយអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅទីផ្សារឲ្យបានឆាប់រហ័ស។ ធ្វើសកម្មភាពដើម្បីបានចាក់វ៉ាក់សាំងឲ្យពួកគាត់ដូចដែលយើងបានធ្វើចំពោះកម្មករនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផងដែរ។ អ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗដែលយកតាមការបញ្ជាពីកន្លែងមួយទៅកាន់កន្លែងមួយក៏ត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការ។

Sinopharm គឺជាវ៉ាក់សាំងដែល(មានចន្លោះពេល)ឆាប់(រវាងការ)ទទួលដូសទី ១ និងដូសទី ២។ កូនៗ របស់ខ្ញុំ បានទទួលចាក់ Sinopharm ហើយក៏ចាក់ Sinovac មានតែខ្ញុំជាមួយភរិយារបស់ខ្ញុំទេដោយសារកត្តាអាយុ ត្រូវចាក់ AstraZeneca។ ប្រសិនបើគេមិនហាមឃាត់អំពីអាយុទេ ខ្ញុំនឹងចាក់ Sinovac ឬ Sinopharm ដែលវាងាយឲ្យយើងទទួល(បានរវាង)ដូសទី ១ និង ដូសទី ២ យ៉ាងឆាប់រហ័ស។ សម្រាប់ខ្ញម្រាប់ខ្ុំី ១ និង ដូសទី ២ យ៉ាងឆាប់រហ័ស្តាអាយុៅលើការចាក់ហយមការចំពោះកិច្ច ុ ំឥឡូវនេះគឺរង់ចាំរហូតទៅដល់ថ្ងៃ ២៩ ខែមេសា ទើបទទួលដូសទី ២ ព្រោះ AstraZeneca ក្រោយពី ៨ សប្តាហ៍ ទៅ ១២ សប្តាហ៍ទើបមានប្រសិទ្ធិភាព។ ប៉ុន្តែ ចំពោះ Sinopharm គឺប្រើនៅក្នុងចន្លោះតែប៉ុន្មានថ្ងៃប៉ុណ្ណោះគឺអាចទទួលបានដូសទី ២។

ដូច្នេះ ខ្ញុំសុំស្នើឲ្យយកចិត្តទុកដាក់រៀបចំ ជាពិសេសលោកជំទាវ ឱ វណ្ណឌីន ត្រូវធ្វើការជាមួយឯកឧត្តម ឃួង ស្រេង ហើយឯកឧត្តម ឃួង ស្រេង ត្រូវតែប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងជូនចំពោះប្រជាពលដ្ឋដែលនៅតាមផ្សារទាំងអ្នកយាមផ្សារ ទាំងអ្នករកស៊ីតាមផ្សារលក់ដូរ ទាំងអ្នកធ្វើដំណើរដឹកជញ្ជូនបន្លែបង្ការ ឬក៏ការទិញតាមអនឡាញពីហាងមួយទៅកាន់ផ្ទះគឺភ្នាក់ងារចម្លងអាចដែរ បើយើងធ្វើមិនស្រួលទេគឺជាភ្នាក់ងារចម្លងពីកន្លែងមួយទៅកាន់កន្លែងមួយ។

ដូច្នេះ ខ្ញុំស្នើឲ្យយកចិត្តទុកដាក់រៀបចំ ហោចណាស់គឺយើងចាក់បន្ថែមបាន ២០​ ម៉ឺននាក់នៅទីក្រុងភ្នំពេញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះតែម្តង។ បន្ថែមទៅលើ AstraZeneca ចាក់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាដំណើរការឲ្យចាក់ Sinovac ឲ្យមន្រ្តីរាជការក៏ដូចជាកម្មករមួយចំនួនផងដែរ នេះជាការណែនាំបន្ទាន់របស់ខ្ញុំដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពជួយក្នុងសភាពការណ៍ដែលកំពុងវិវឌ្ឍដ៏អាក្រក់នៅទីក្រុងភ្នំពេញនេះ។ សូមអរគុណ។ ថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្ប្ររើំគិតថាចំនួន ៤០ ម៉ឺនដូសនេះ ្រព័ន្ធាស់ឲ្យបានច្រើន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort