សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន​ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។
សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភព​លោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។
ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ីផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។
សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន​៦០​ម៉ឺន​ដូស​នៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ។
ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេច​តេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។
សម្ដេចតេជោ បានលើកឡើងថា តាមការប្រមើលមើលរបស់សម្ដេច ប្រភពច្បាស់លាស់នៃវ៉ាក់សាំងគឺចិន ដែលនៅតែប្រភពយុទ្ធសាស្ត្រ ដោយសារ ចិនគឺមានការងាយស្រួលដឹកជញ្ជូន និងសីតុណ្ហភាពក៏ងាយស្រួលក្នុងការរក្សាទុក(ដែលចន្លោះតែពី ៦ ដល់ ៨ អង្សា) ។
ប្រភពមួយទៀត គឺគណ:កម្មការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នឹងផ្ដល់វ៉ាក់សាំងសម្រាប់ចំនួនប្រជាជន ២០% នៃប្រជាជនសរុប ស្មើនឹង ៣,៥ លាននាក់ ឬស្មើនឹង៧លានដូស ។ ដែលនេះជាច្រកទ្វាមួយ ទៀត ហើយតាមព័ត៌មាន គឺកូវ៉ាក់មានវ៉ាក់សាំងក្នុងដៃរួចហើយ។
ប្រភពមួយផ្នែកទៀតគឺទទួលបានពីប្រទេសអូស្ត្រាលី ដែលមាន៣ លានដូស ដូច្នេះតាមទិន្នន័យវ៉ាក់សាំងពីប្រភពទាំង៣នេះ ទទួលបានវ៉ាក់សាំងសរុប១១លានដូស ( ដែលនៅថ្ងៃនេះគឺយើងទទួលបាន៦០ម៉ឺនដូស ពីមិត្តចិន) ។ ដូច្នេះ បើតម្រូវការ២០លានដូស សម្រាប់១០លាននាក់គឺយើងត្រូវការ៩លានដូសបន្ថែម តែបើយើងប្រើសម្រាប់១៣លាននាក់ គឺយើងនៅខ្វះ១៥លានដូស។
កម្ពុជា ក៏បានស្នើទៅមិត្តឥណ្ដា គឺហើយមិត្តឥណ្ឌាអាចផ្ដល់ជាការលក់១០ម៉ឺនដូស(ដែលវ៉ាក់សាំងនេះផលិតតាមបច្ចេកទេសអង់គ្លេសដែលមានឈ្មោះថា អេស្ត្រាសេនីកាល) ដូច្នេះសម្ដេចតេជោ សូមអោយរដ្ឋមន្ត្រី ធ្វើចរចា ស្នើទិញពី ទៅ ១០លានដូស ដែលនឹងអាចចាប់ផ្ដើមចរចាថ្ងៃស្អែក ។
ប្រភពមួយទៀត ដែលសម្ដេចតេជោ បានលើកឡើង យើងអាចទិញវ៉ាក់សាំងពីថៃ(អេស្ត្រាសេនីកាល) ដែលប្រទេសថៃនឹងផលិតនៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតយើងស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ $៤ ក្នុងមួយដូសចឹង យើងចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺយើងអាចប្រើថវិកាសប្បុរសធម៌បាន។
ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...