សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធករណីជំងឺកូវីដ-១៩ ជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា និងអំពាវនាវកុំឲ្យមានភាពស្លន់ស្លោរ ត្រូវយកចិត្តទុកដាក់ធ្វើចត្តឡីស័កឱ្យបានហ្មត់ចត់បំផុត ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០

CNV:

ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនជនរួមជាតិជាទីស្រឡាញ់។ ព្រឹត្តិការណ៍ដែលទាក់ទងជាមួយនឹងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលខ្ញុំសុំប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ដើម្បីបញ្ចៀសនូវការហៅចំឈ្មោះចំពោះប្រទេសហុងគ្រី ដែលវានាំទៅដល់មានផលប៉ះពាល់ក្នុងទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅពេលក្រោយ ទើបខ្ញុំហៅវាថាជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ។ ៣ វិច្ឆិកា នេះបានបង្កស្ថានភាពរំជើបរំជួលនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ហើយទៅដល់ខេត្តពោធិសាត់ បន្ទាប់ទៅគឺដល់ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងកែប។ ដោយឡែក (យើងមានស្ថាន)ភាពធ្ងន់​ធ្ងរ​នៅក្នុងទីក្រុងភ្នំពេញ ហើយអាចមានមួយផ្នែកនៅខេត្តកណ្តាល ដូចជាទីកន្លែងតំបន់អង្គរក្សរស់នៅជាដើម គឺនៅក្នុងដែនដីខេត្តកណ្តាល បានបង្កនូវការភ័យខ្លាចសម្រាប់ប្រជាជន …។

ថ្ងៃនេះបន្ទាប់ពីការធ្វើតេស្តលើកទី ២ យើងបានឃើញវិជ្ជមានចំនួន ៣ នាក់ នៅក្នុងនោះមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន ២ នាក់ បូកជាមួយនឹងអគ្គរដ្ឋទូតរបស់ហុងគ្រីម្នាក់ទៀត សរុបទាំងអង្គរក្ស ទាំងរដ្ឋមន្រ្តីការបរ​ទេសរបស់ហុងគ្រី ចំនួននេះបានឡើងរហូតទៅដល់ ៤ នាក់ហើយ។ បញ្ហាសំខាន់, ជាការបារម្ភ, យើងបានគ្រប់គ្រងសភាពការណ៍នេះក្នុងកម្រិតមួយ គឺការបិទស្តាតអូឡាំពិក បិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ដើម្បីត្រួតត្រាក្នុងសភាពការណ៍។ រដ្ឋមន្រ្តីសុខាភិបាលក៏បានស្នើសុំមកខ្ញុំដើម្បីបិទនូវកន្លែងមួយចំនួនផ្សេងទៀត ដូចជាសារមន្ទីរ និងកន្លែងខ្លះផ្សេងទៀតដូចដែលមានប្រកាសរបស់ក្រសួងសុខាភិបាលរួចហើយ។

ខ្ញុំសូមយកឱកាសនេះអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងកុំមានការភ័យស្លន់ស្លោចំពោះមុខសភាពការណ៍នេះ។ ពិតមែនតែធ្ងន់ធ្ងរ ក៏ប៉ុន្តែវាមិនទាន់ដល់កម្រិតមួយធ្វើឱ្យយើងស្លន់ស្លោរហូតដល់ធ្វើឱ្យទំ​និញឡើងថ្លៃ(នោះទេ)។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិនៅតាមទីផ្សារទាំងឡាយ ដែលនៅបន្តស្ថានភាពធម្មតាកុំមានការជ្រួលច្របល់ ជាពិសេសទាក់ទងនឹងថ្លៃទំនិញទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តា​ខេត្ត។ ស្ថានភាពយើងនៅត្រួតត្រាបានល្អ ប្រជាពលរដ្ឋរបស់យើងនៅបន្តជីវភាពជាធម្មតា ។​

កង្វល់ពិតប្រាកដរបស់ខ្ញុំ គឺទាក់ទងនឹងការធ្វើចត្តាឡីស័ក ដែលខ្ញុំសុំនិយាយសាជាថ្មីម្តងទៀត អំពាវនាវចំពោះមន្រ្តី និងអ្នកជាប់ពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត មិនថា(តែចំពោះ)ខ្លួនផ្ទាល់នោះទេ សូម្បីតែប្រពន្ធ/កូនយើង ក៏ត្រូវតែហ្មត់ចត់ស្ថិតនៅក្នុងផ្ទះ ព្រោះថាប្រពន្ធ និងកូនយើងបានប៉ះពាល់ជាមួយយើងហើយ។ បើតាមការដឹងរបស់ខ្ញុំ កាលពីថ្ងៃសៅរ៍ថ្ងៃអាទិត្យកន្លងទៅនេះ មានប្រពន្ធមន្រ្តីមួយចំ​នួន ដោយចាត់ទុកថាខ្លួនគឺជាអ្នកប៉ះពាល់ដោយប្រយោល បានទៅចូលរួមពិធីនេះ/នោះ។ នេះជាការធ្វេសប្រហែសមួយដ៏ធំ ដែលអាចឈានទៅដល់ការអន្តរាយ។ ខ្ញុំសុំស្នើដោយទទូចចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ រួមទាំងប្រពន្ធកូននិងក្រុមគ្រួសារនៅក្នុងផ្ទះ ដាក់ខ្លួននៅក្នុងផ្ទះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រោះនេះជាបញ្ហាសំខាន់ យើងមិនត្រូវនាំខ្លួនយើងចម្លងមេរោគឱ្យអ្នកដទៃឱ្យទៅសង្គមនោះទេ។ ចង់បញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឱ្យបានឆាប់ ជម្រើសតែមួយគត់គឺការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ យើងអាចដើរចម្លងទៅខាងក្រៅ។

អ្វីដែលគ្រោះថ្នាក់ជាងទៀត ការបាត់ដានអ្នកខាងក្រៅទៅចម្លងដល់ទីកន្លែងផ្សេងៗ គឺជាការចម្លងចូលសហគមន៍ដោយគ្មានដានទាល់តែសោះ នោះហើយគឺជាមហន្តរាយដែលវានឹងកើត (ដោយ)រីកមិនត្រឹមតែទីក្រុងភ្នំពេញទេ វាអាចរីករាលដាលដល់ទូទាំងប្រទេសទៀតផង។ បទពិសោធន៍នៅក្នុងប្រទេសជិតខាងរបស់យើង ជាពិសេសមីយ៉ាន់ម៉ា ដែលកាលមុននេះគឺមានមនុស្សឆ្លងប្រហាក់ប្រហែលជាមួយយើងទេ ក៏ប៉ុន្តែមីយ៉ាន់ម៉ាបានឆ្លងដល់ទៅលើសសិង្ហបូរីទៅហើយគឺប្រមាណជាប់ ៦ ម៉ឺននាក់ ហើយស្លាប់ជាង ១ ពាន់នាក់ក្នុងថេរវេលាមួយដ៏ខ្លី គឺក្នុងមួយថ្ងៃឆ្លងជាង ១ ពាន់នាក់ និងស្លាប់រាប់សិបនាក់។ បទពិសោធន៍របស់ប្រទេសជិតខាង ក៏ជាបទពិសោធន៍ដែលយើងត្រូវមើល និងចងចាំ ហើយត្រូវគ្រប់គ្រងសភាពការណ៍នេះឱ្យជាប់តាមរយៈការធ្វើចត្តាឡីស័ក។

ខ្ញុំបានចេញបទបញ្ជាតាមរយៈ Facebook ពីល្ងាច តែឥឡូវនេះខ្ញុំសុំចេញបទបញ្ជាឲ្យគ្រប់ទីកន្លែងទាំងអស់ដែលមានអ្នកធ្វើចត្តាឡីស័ក គឺធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។ អ្នកធ្វើចត្តាឡីស័កតាមផ្ទះ អាជ្ញាធរមូលដ្ឋានត្រូវតែរៀបចំពិនិត្យតាមដានឱ្យបានច្បាស់លាស់ ប្រសិនបើគេមិនអាចធ្វើបានត្រឹមត្រូវទេ សូមប្រញាប់ប្រញាល់អញ្ជើញពួកគាត់ចល័តទៅកាន់ទីកន្លែងចត្តាឡីស័ក ដែលរៀបចំដោយផ្នែកសុខាភិបាល មិនថានៅទីក្រុងភ្នំពេញ ឬតាមបណ្តាខេត្តនោះទេ … ហើយត្រូវមានការយាមកាមឱ្យបានតឹងរ៉ឹង ដោយនគរ​បាលជាតិ និងកងរាជអាវុធហត្ថ។ នេះមិនមែនជាការដាក់ឃុំទេ ក៏ប៉ុន្តែ វាជាតម្រូវការចាំបាច់នៃការឃុំខ្លួនឯង ដោយរស់នៅដាច់ដោយឡែក។ បើអស់លោក លោកស្រី ចង់ដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ ឬដែលហៅថាចត្តាឡីស័កនៅផ្ទះ សូមអស់លោក/លោកស្រីមេត្តាអនុវត្តឱ្យបានត្រឹមត្រូវ។ បើសិនជាលោក/លោកស្រី បំពានទៅលើបំរាមនិងបញ្ញត្តិនៃការធ្វើចត្តាឡីស័ក ជម្រើសដែលនៅសេសសល់របស់រាជរដ្ឋាភិបាល គឺអញ្ជើញអស់លោក/លោកស្រី ទៅកាន់ទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក ដោយមានការយាមកាម។ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃ អគ្គស្នងការជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមកម្លាំងដើម្បីការពារទីកន្លែងធ្វើចត្តាឡីស័ករួមផងដែរ។ ខ្ញុំអំពាវនាវចំពោះអាជ្ញាធរគ្រប់ថ្នាក់ សូមឱ្យតាមពិនិត្យចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន តើគេបានធ្វើត្រឹមត្រូវឬទេ?

នេះគ្រាន់តែជាការអំពាវនាវតែប៉ុណ្ណោះ។ ខុសប្លែកពីប្រទេសដទៃ ដែលប្រើប្រាស់កងទ័ព ដើម្បីអនុវត្តនូវវិធានការបិទប្រទេស ឬបិទតំបន់ ឬការបំពានលើបំរាមទាក់ទងនឹងកូវីដ១៩​។ ប្រទេសខ្លះផាកជាប្រាក់កាស ប្រទេសខ្លះប្រើកម្លាំងយាមកាម/ដាក់ទណ្ឌកម្ម។ ខ្ញុំមិនទាន់ដើរដល់ចំណុចនោះទេ តែខ្ញុំសូមអង្វរករដោយទទូចដើម្បីឱ្យអស់លោក/លោកស្រី ការពារ(ដោយធ្វើចត្តាឡីស័ក)នៅក្នុងរយៈពេលត្រឹមតែ ២ អាទិត្យប៉ុណ្ណោះ។ ការផ្សងព្រេងណាមួយ ដែលមិនគិតដល់អាយុជីវិតរបស់ខ្លួន/កូនចៅខ្លួន និងអ្នកដទៃ គឺជាមហន្តរាយសម្រាប់ជាតិរបស់យើង ដែលគួរឱ្យសោកស្ដាយ និងដែលមិនគួរកើតមាននោះទេ។ ខ្ញុំសូមអង្វរករៗហើយអង្វរករទៀត ចំពោះអស់លោក លោកស្រីទាំងឡាយ ដែលធ្វើចត្តាឡីស័កតាមផ្ទះ សូមមេត្តាអនុវត្តនៅក្នុងផ្ទះឱ្យបានទៀងទាត់ សូមកុំចេញទៅណា។ ត្រូវតែធ្វើឱ្យបានហ្មត់ចត់ បើមិនដូច្នោះទេ មានតែវិធានការបង្ខំតែប៉ុណ្ណោះ គឺអញ្ជើញដោយយកទៅដាក់នៅកន្លែង ដែលរៀបចំដោយក្រសួងសុខាភិបាល និងផ្នែកសុខាភិបាល នៅតាមខេត្ត/ខណ្ឌនានានៅទូទាំងប្រទេស។

សូមមេត្តាអធ្យាស្រ័យ សភាពការណ៍នេះយើងអាចជម្នះបាន ក៏ប៉ុន្តែបើសិនជាយើងបន្តធ្វេសប្រហែសតទៅទៀត មិនយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវនូវការធ្វើចត្តាឡីស័កនោះ វានឹងបង្កឱ្យយើងគ្រប់គ្រងសភាពការណ៍លែងបាន ហើយចាប់ផ្ដើមពីទីក្រុងភ្នំពេញតែម្ដង។ សម្រាប់អ្នកដែលគ្មានលទ្ធភាព (ដោយសារ)ផ្ទះចង្អៀត យើងបានរៀបចំ ៤០០ បន្ទប់ នៅសណ្ឋាគារសុខា(ភ្នំពេញ)។ មកដល់ពេលនេះ មានមនុស្សត្រឹមតែជាង ១០ នាក់តែប៉ុណ្ណោះ ទៅធ្វើចត្តាឡីស័កនៅទីនោះ។ ខ្ញុំអង្វរករ ប្រសិនបើផ្ទះពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើចត្តាឡីស័កទេ សូមមេត្តាទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារផ្កាយ ៥ ដែល(បង្ហាញអោយឃើញពីការដែល)រាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់បងប្អូន។ យើងមានកន្លែងធ្វើចត្តាឡីស័កផ្សេងទៀត រាប់ទាំងកន្លែងយោធានិងកន្លែងដទៃ ដែលបានរៀបចំរួចហើយ។ ប៉ុន្តែលើកនេះ សម្រាប់មន្រ្តីរាជការ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធទៅលើរឿងនេះ យើងរៀបចំឱ្យធ្វើចត្តាឡីស័ករហូតទៅដល់សណ្ឋាគារផ្កាយ ៥។ ប៉ុន្តែ ក្នុងករណីដែលមិនអាចនិយាយគ្នាស្ដាប់បាន គឺសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកការទទួលខុសត្រូវ ដោយអញ្ជើញពួកគាត់ទៅកាន់ទីកន្លែងដែលមានការយាមកាមតឹងរ៉ឹងដូច្នេះ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ការពារជាតិ ជីវិតរបស់យើង ជម្រើសដែលល្អជាងគេ គឺការធ្វើចត្តាឡីស័កនេះឯង ដើម្បីចៀសវាងការចម្លង។ ប្រសិនការចម្លងហើយទៅដល់អ្នកដទៃ ដែលយើងមិនបានដឹង ហើយអ្នកដែលត្រូវទទួលការចម្លងនោះកាន់តែមិនដឹងទៅទៀត ហើយបាត់ដាន នេះកាន់តែគ្រោះថ្នាក់ដែលនឹងឆ្លងចូលសហគមន៍។

… ខ្ញុំសូមអរគុណ … ការអំពាវនាវរបស់ខ្ញុំនេះ ធ្វើនៅមុនពេលដែលខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះច្បាប់ក្នុងគ្រាមានអាសន្នមានក្នុងដៃរួចហើយ ខ្ញុំអាចនឹងស្នើថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាដាក់ប្រទេសជាតិក្នុងផ្នែកណាមួយ ឬទីក្រុងភ្នំពេញ ឬក្នុងប្រទេសទាំងមូលក្នុងគ្រាមានអាសន្នបាន។ ក៏ប៉ុន្តែ ខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពមនុស្សច្រើនគ្នា។ យើងមានអ្នកដែលទទួលផលប៉ះពាល់ផ្ទាល់ និងដោយប្រយោលនេះ ត្រឹមតែជាង ៩០០ នាក់ តែប៉ុណ្ណោះ បណ្ដាលមកពីការកើនឡើងនៃការធ្វេសប្រហែសរបស់យើង រាប់ទាំងការធ្វើដំណើរនៃមន្រ្តីជាន់ខ្ពស់ខ្លះទៅកាន់ខេត្តព្រះសីហនុ កែប កំពត និងតាកែវ ដែលជាទីកន្លែងនាំទៅដល់ការកើនឡើងនៃចំនួនមនុស្ស(ពាក់ព័ន្ធ)។ សម្រាប់អ្នកនៅទីក្រុងភ្នំពេញនេះ ហានិភ័យមួយគឺមន្រ្តីរបស់យើងមួយចំនួនទៅទទួល​ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ឬពិធីផ្សេងៗ ដោយគិតថាខ្លួនជាអ្នកពាក់ព័ន្ធដោយប្រយោល ហើយមិនមានបញ្ហាអ្វី។ ដូច្នេះ ខ្ញុំសូមស្នើដោយទទូចថា យ៉ាងយូរក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខ (យើងរួមគ្នា)ដើម្បីរំលត់សភាពការណ៍ ដែលហៅថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះបាន (ដោយ)ទាមទារឱ្យមានការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត។ បើមិនដូច្នោះទេ មហន្តរាយនឹងមាននៅក្នុងប្រទេសយើង មិនខុសពីប្រទេសដទៃ ដែលកំពុងឆ្លងកាត់នូវរោគរាតត្បាត នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលត្រួតត្រាមិនបាន។ សូមអរគុណ និងសង្ឃឹមថា បងប្អូននឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort