សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាមដែលសម្ដែងការ ព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា និងចូលរួមសោកសង្រេង ចំពោះការបាត់បង់ ជីវិតរបស់ប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិ

ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារលិខតជូន ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅកម្ពុជា និងចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិតរបស់ ប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិកាលពីពេលថ្មីៗកន្លងមកនោះ។

ក្នុងសារលិខិតសម្ដេចតេជោនាយករដ្ឋមន្ត្រីមានខ្លឹមសារថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ដែលបានបង្ហាញនូវក្តីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ក្នុងខណៈដែលមានការបាត់បង់ជីវិត និងការខូចខាត ទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរដោយសារ ទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅកម្ពុជា។

ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំងដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិត និងការ បាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភាគ កណ្តាល និង តំបន់ខ្ពង់រាបកណ្តាល ជាពិសេសនៅខេត្តជឿធានហ្វី និងខេត្តក្វាងជី នៃប្រទេស វៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីឃ្លីនហ្វា និងណាងការ នាពេលថ្មីៗ នេះ»។ សារលិខិតបានគូសបញ្ជាក់ថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះឯកឧត្តម និងប្រជាជន វៀតណាម ជាពិសេស ក្រុមគ្រួសារនៃសព និងជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់នេះ»។«ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ឯកឧត្តម ប្រទេសវៀតណាម នឹងបានប្រសើរឡើង វិញពីការខូចខាតដែលបង្កមកពីគ្រោះធម្មជាតិនៅក្នុងពេលឆាប់ៗ ខាងមុខនេះ»។

គួរបញ្ជាក់ដែរថា   ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០បានផ្ញើសារលិខិតមួយច្បាប់ជូនសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា «ខ្ញុំមានក្ដីព្រួយ ចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលដំណឹងថា ការអូសបន្លាយនៃភ្លៀងខ្លាំង បានធ្វើឱ្យខេត្ត-ក្រុង ជាច្រើនរបស់ប្រទេសកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជនលិច និងការខូចខាតដ៏ធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិប្រជាជនកម្ពុជា»។

«ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមផ្ញើជូនសម្ដេច នាយករដ្ឋមន្ត្រី អាជ្ញាធរ និងប្រជាជនបណ្ដាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្ដាក្រុម គ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជា្រលជ្រៅបំផុត។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានក្ដីជឿជាក់ដ៏មុតមាំថា ក្រោមការដឹកនាំ និង យកចិត្តទុកដាក់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជានឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗដ៏ខ្លីខាងមុខ»៕

ដោយ៖ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(ហ្វេសប៊ុក) សារពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការផ្អាកការរុះរើសាលា...

ខ្ញុំបានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង
beylikdüzü escort escort beylikdüzü beylikdüzü escort