សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការបង្ការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងថ្ងៃឈប់សម្រាក

ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកិម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការបង្ការការពារ ការចម្លងជំងឺកូវីដ-១៩ ពិសេសក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

នៅលើផេកផ្លូវការ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។ ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ សម្ដេចតេជោគូសបញ្ជាក់ថា  ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា បើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល  គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតចំនួន៨នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort