អូស្ត្រាលីប្រកាសជំនួយស្ដីពីថ្នាំវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព និងគម្រោង សន្តិសុខសុខាភិបាលក្នុងតំបន់ ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ — រដ្ឋាភិបាលអូស្តា្រលីបានប្រកាសអំពីគំនិតផ្ដួចផ្ដើមថ្មីមួយ ក្នុងទឹកប្រាក់ចំនួន ៥០០​លាន​ដុល្លារអូស្តា្រលី ស្ដីពីការទទួលបានវ៉ាក់សាំង និងគម្រោងសន្តិសុខសុខាភិបាលក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្នាំវ៉ាក់សាំង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ​ក៏នឹងរួមបញ្ចូលទាំងលទ្ធកម្ម និងការផ្ដល់ជូនកម្រិតថ្នាំវ៉ាក់សាំង ការវាយតម្លៃសុវត្ថិភាព​និងប្រសិទ្ធភាពថ្នាំវ៉ាក់សាំង និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែន​ការការចាក់ថ្នាំបង្ការ។

លោកជំទាវសមាជិកព្រឹទ្ធសភា Hon Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេស និង​ជា​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារីអូស្ត្រាលីមានប្រសាសន៍ថា «សម្រាប់ប្រទេសក្នុងតំបន់យើង មិនមានអាទិភាពអ្វីខ្ពស់ជាងការទទួលបានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយ»។លោកជំទាវបន្តថា «ការទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព នៅ​តំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ នឹងមានន័យថា យើងទាំងអស់អាចត្រឡប់មកកាន់​ភាពធម្មតា ក្នុងការធ្វើដំណើរ វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជាមួយដៃគូសំខាន់ៗ​របស់យើង​នៅក្នុងតំបន់»។

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្តា្រលីប្រចាំកម្ពុជាបានថ្លែងថា «នេះគឺជា​សេចក្ដីប្រកាសដ៏សំខាន់មួយ ដែលពង្រីកការចូលរួមយ៉ាងជ្រៅរួចទៅហើយ របស់​អូស្ត្រាលី​ក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងដើរតួនាទីដ៏សំខាន់មួយក្នុងកិច្ចប្រឹង​ប្រែង​របស់កម្ពុជា ដើម្បីធានាការទទួលបានជាសកល នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែល​អនុញ្ញាត​ដោយអង្គការសុខភាពពិភពលោក»។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមនេះ បន្ថែមទៅ​លើការប្ដេជ្ញាចិត្ត ក្នុងទឹកប្រាក់៨០លានដុល្លារអូស្ត្រាលី របស់ប្រទេសអូស្តា្រលី តាមរយៈ​ការប្ដេជ្ញាចិត្តទីផ្សារនៃយន្តការ COVAX (COVAX Facility Advance Market Commitment) ដែលត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានចំនួន​កម្រិតថ្នាំវ៉ាក់​សាំង អាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ជាងគេ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ថែមថា ជំនួយគាំទ្រស្ដីពីវ៉ាក់សាំងនេះ គឺជាការបន្ថែម​ទៅលើជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលកំពុងតែដំណើរការ សម្រាប់ការឆ្លើយតប និង​ស្ដារ​សេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩។ ជាមួយគ្នានេះ អូស្ត្រាលីប្ដេជ្ញាចិត្តគាំទ្រ​កម្ពុជា ក្នុងការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានតម្លៃ​សមរម្យ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort