សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផល នៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមាន មិនមានការឆ្លងជំងឺកូវីដ១៩នោះទេ

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ –បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០  ម្សិលមុិញមានវិជ្ជមានកូវីដ១៩  ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ដោយឡែកនៅផ្ទះសម្តេច មានរូបសម្តេច និងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប ១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។

នៅលើផេកផ្លូវការ នាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ  សូម្បីតែភរិយា កូន  និងចៅក៏មិនអាចជួបបានដែរ”។

សម្តេចតេជោបានថ្លែងថា ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទូលព្រះបង្គំមិនអាចដង្ហែព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បាន។ ទន្ទឹមនេះ សម្តេចតេជោក៏សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលសម្តេចមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបាន តែសម្តេចនឹងចាត់តំណាងទៅចែកជំនួស។ ជាមួយគ្នានេះ សម្តេចតេជោក៏សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅពេលក្រោយវិញ។

ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ដែលសម្តេចមិនអាចចូលរួមប្រជុំបាន តែសម្តេចនឹងចាត់តំណាងចូលរួមពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

សម្តេចតេជោបានបន្តថា “ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ ឬសុំយោបល់ខ្ញុំបានដដែល”។

សម្តេចតេជោបានបន្ថែមថា សម្តេចនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។

សម្តេចតេជោក៏សូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបារម្ភ ពីសុខភាពសម្តេច និងជូនពរដល់សម្តេច៕

ដោយ រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort