សម្ដេចតេជោហ៊ុន សែន អំពានាវឱ្យបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធ ក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុង ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តឱ្យបានម៉ត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅលើផេកផ្លូវការ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាថ្ងៃទី៤ នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។ ក្នុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះ ទាំងខ្ញុំនិងភរិយា ពិសេសខ្លួនខ្ញុំផ្ទាល់ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយ គឺមានសភាពធម្មតាដូចពេលមុន ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល។ តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។

សម្តេចតេជោបានបន្តថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុង ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំ និងជូនពរដល់ខ្ញុំនិងភរិយាក៏ដូចជាមន្ត្រី រួមការងារជាមួយខ្ញុំ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort