សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់​ក្រណាត់ចំនួន២លាន​ម៉ាស់ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងរាជធានីភ្នំពេញ

ភ្នំពេញ​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ — តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល នឹងបញ្ចេញម៉ាស់ចំនួន ២ ០០០ ០០០ (ពីរលាន) ម៉ាស់ ក្រណាត់ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនឯកឧត្ដមអភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុង​សហគមន៍​ក្រីក្រ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងដែរថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០១នាក់ ទៅលើស្ត្រីជន​ជាតិ​អាម៉េរិក អាយុ៣៥ឆ្នាំ និងមិនមានករណីជាសះស្បើយនោះទេ។ ដូច្នេះមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៣០១នាក់ ក្នុងនោះព្យាបាលជាសះ​ស្បើយចំនួន ២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣នាក់។ ដោយឡែក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ ការធ្វើតេស្តអ្នកប៉ះពាល់​ក្នុងព្រឹត្តិ​ការណ៍៣វិច្ឆិកា មានចំនួនសរុប៣៦៥នាក់ ដែលនៅក្នុងចំនួននេះ មាន៣១៥នាក់ រួមទាំង​វត្ថុសំណាកចំនួន២៣នាក់ដែលសល់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ និងវត្ថុសំណាកនៅសល់ចំនួន៥០នាក់ទៀតនោះ ត្រូវធ្វើបន្តនៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ២០២០។

ដូច្នេះគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នក​ប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា មានចំនួនសរុប ១៤៨១នាក់(ទាំងតេស្តលើកទី១ និង​លើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកមាន​វិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជន​រួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំនួនវត្ថុសំណាកនេះ មិន​ទាន់បានបូកបញ្ចូលចំនួន ៥០វត្ថុសំណាកដែលនៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធផលធ្វើតេស្តនៅឡើយទេ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort