សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដឹកម៉ាស២លាន១សែន និងបរិក្ខារពេទ្យទៅជួយមិត្ត ឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ថ្លែងថា កម្ពុ​ជា​កំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខារពេទ្យ ទៅជួយមិត្តឡាវដើម្បីប្រយុទ្ធ​ប្រឆាំងជំងឺកូ​វី​ដ​​​-១៩។

នៅលើផេកផ្លូវការ ថ្ងៃ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា នៅព្រឹក​ថ្ងៃ​​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ការ​ពារជាតិ ជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកម៉ាសចំនួន ២លាន ១​សែ​នម៉ាស និងបរិក្ខារពេទ្យ ១២មុខទៀត តាមយន្តហោះពិសេសទៅជួយមិត្តឡាវ ដើម្បីប្រយុ​ទ្ធ​​ប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតពិភពលោកគួរឱ្យ​បារម្ភខ្លាំ​ង​​បំផុត ហើយមកទល់ពេលនេះ មិនទាន់មានថ្នាំការពារព្យាបាលនៅឡើយទេ។ លោកជំទាវ យ​ក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក៏បានអញ្ជើញធ្វើដំណើរ​អមសម្តេចពិជ័យ​ផង​ដែរ។

​សូមបញ្ជាក់ផងដែរថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាសចំនួន២លាន ម៉ា​ស​​ក្រណាត់ចំនួន ១០ម៉ឺន ម៉ាស N95 ចំនួន២ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀក​បំពា​ក់​សុវ​​ត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្ដៅ ចំនួន៥០០ របាំ​ងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ទូរ​ទស្ស​ន៍​​តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។ សូមជូនពរបងប្អូនជន​រួម​ជា​តិកម្ពុជា និងប្រជាជនឡាវចៀសផុតពីជំងឺឆ្លងកូវីដទាំងអស់គ្នា។ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គា​ល់មិត្តល្អក្នុងពេលលំបាក៕

ដោយ ជឹម ណារី

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា