សម្ដេចតេជោហ៊ុន សែន ថ្លែងអំណរគុណ អគ្គនាយកក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលក្រុមហ៊ុនឧបត្ថមការហោះហើរជាមនុស្សធម៌ចំនួន ០៣ ឝ្រឿង ដើម្បីដឹកជញ្ជូនម៉ាស និងបរិក្ខារពេទ្យជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាត្តឲ្យ លោក ស្រី អគ្គនាយកក្រុមហ៊ុនអាកាសចរ Cambodia Airways មកទទួលលិខិតថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាល ក្នុងឱកាស ដែលក្រុមហ៊ុនឧបត្ថមការហោះហើរជាមនុស្សធម៌ចំនួន ០៣ ឝ្រឿង ដើម្បីដឹកជញ្ជូនម៉ាស ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យសរុប ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ក៏ដូចក្នុងនាម សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់ ក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលបានឆ្លើយតបទាន់ពេលវេលា និងឆាប់រហ័ស តាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារៈបរិក្ខាខាងលើ ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះ៣គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ បានដឹកម៉ាស់ ២លាន ១សែន និងបរិក្ខារពេទ្យសរុប ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ ចំពោះ ក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលបានសហការល្អជាមួ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានជូនពរឲ្យក្រុមហ៊ុន ជោគជ័យក្នុងធុរកិច្ចរបស់ខ្លួន ជានិច្ចនិរន្ត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ