ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRA-NCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានជ្រើស តំាង និងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា នៅរាជធានី ភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាង តាមការ អញ្ជើញរបស់លោកប្រធានាធិបតី FELIX GOUIN និងបានជួបលោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) នៅ COLOMBEY។ នៅឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តន៍ទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ (SAUMBUR) ប្រទេសបារំាង។
ឆ្នាំ១៩៤៧ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុង ការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្ត ខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទាមទារឱ្យបារំាង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេស បារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ នេះលុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់ ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយ ជូនមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជា ណាចក្រកម្ពុជាបានទទួលឯករាជ្យទំាំងស្រុងពីសាធារណរដ្ឋបារំាំង។ ប្រជារាស្រ្តកម្ពុជាទូទំាំង ប្រទេសសូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
ឆ្នាំ១៩៥៤ ព្រះអង្គបានបញ្ជូនរាជគណៈប្រតិភូ ជាតំណាងរបស់ព្រះអង្គទៅចូលរួមនៅ ក្នុងសន្និសីទអន្តរជាតិស្តីពីបញ្ហាឥណ្ឌូចិននៅទីក្រុងហ្សឺណែវ (GENEVE) ដែលមានប្រទេស កម្ពុជាចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យ ឯកភាពជាតិ។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា។ ព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា ព្រះអង្គបានប្រទានចំពោះព្រះ ករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នូវព្រះបរមងារជា «សម្តេចព្រះឧបយុវរាជ នៃព្រះ រាជណាចក្រកម្ពុជា»។
ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបាន បង្កើតចលនាសង្គមរាស្រ្តនិយម ដែលគណបក្សជាច្រើនបានចូលរួមក្នុងចលនានោះ។ ពីថ្ងៃ ទី១៨ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអាហ្រ្វិក-អាស៊ីលើកទី១ នៅទីក្រុងបាន់ ឌុង (ប្រទេសឥណ្ឌូណេស៊ី) ហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត ក្នុង ឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសទំាង អស់ដោយមិនគិតពីមនោគមវិជ្ជាឡើយ។
ព្រះអង្គបានជួបជាលើកដំបូងជាមួយនឹងលោក ហ្សវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោក ហ្គាម៉ាល់ អាប់ ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ជូ អេនឡាយ (ZHOU EN LAI ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយបានការទទួលគំាទ្រពីប្រជា រាស្រ្តខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយឋានៈ ជាប្រមុខ នៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំដើម្បីអភិវឌ្ឍន៍ព្រះរាជាណា ចក្រកម្ពុជា ជាទូទៅក្នុងគ្រប់វិស័យ នៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេសការលើស្ទួយ នារីឱ្យមានភាពស្មើគ្នានឹងបុរសក្នុងការងារ។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។
នៅឆ្នាំ១៩៥៦ នៅប្រីយ៉ូនី (BRIONI) នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនាមិនចូលបក្សសម្ព័ន្ធដោយបានឡាយព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូល បក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់៤ រូបទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOSIP BROZ TITO ) ប្រធានាធិបតីយូហ្គោស្លាវី លោក ហ្សាវ៉ាហារឡាល់ នេរុ ((JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោក ហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។
នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងរាជឋានៈជា នាយករដ្ឋមន្រ្តី ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅ សាធារណរដ្ឋប្រជាមានិត ចិន និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូបមានឯកឧត្តមលោកប្រធាន ម៉ៅ សេទុង (MAO TSETUNG) ជាដើម។ ព្រះអង្គបានឡាយព្រះហស្ថលេខាលើសេចក្តីប្រកាសរួមស្តីពី មិត្តភាពកម្ពុជា-ចិន។
នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ទ្រង់សោយព្រះ ទិវង្គត ពេលនោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ បាន សម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។ ក្នុង ព្រះរាជឋានៈព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាង សកម្មជាទីបំផុត។ ខែកញ្ញា ឆ្នំា១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតឡើងអាស៊ីអាគ្នេយ៍ជា តំបន់អព្យាក្រឹតរវាងប្លុកមហាអំណោយទំាំងពីរ។
ខែកញ្ញា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សន្និសីទជាតិមួយត្រូវបានបង្កើតឡើងនៅទីក្រុងហ្សឺណែវ (GENEVE) ដើម្បី ដោះស្រាយទំនាស់រវាងភាគីទំាំង៣ នៅប្រទេសឡាវ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានបំពេញព្រះរាជបេសកកម្ម នយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិ វប្បធម៌បេតិកភណ្ឌជាតិខ្មែរ មកវិញពីប្រទេសថៃ ដោយតុលាការទីក្រុងឡាអេ (LA HAYE) បាន សម្រេចប្រគល់មក ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នៅខែវិច្ឆិកា ឆ្នំា១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបាន យាងចូលរួមក្នុងសន្និសីទកំពូល លើកទី១ នៃចលនាមិនចូលបក្សសម័្ពន្ធនៅបែលក្រាដ(BELG- RADE) នៃប្រទេសយូហ្គោស្លាវី ដែលមាន២៩ ប្រទេសចូលរួម។ នៅទីនោះព្រះអង្គបានថ្កោល ទោសចំពោះអំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិកថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស។
លោកប្រធានាធិបតីបានទទួលដោយស្មោះសរ នូវសំណើរបស់ភាគីកម្ពុជា ស្តីពីការទទួលស្គាល់អាព្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជា។ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជា¬ឧឡារិក លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារំាង ដែលបានមកបំពេញទស្សន កិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកភ្នំពេញ លោកប្រធានាធិបតី បានគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាពទឹកដី អាព្យាក្រឹត សន្តិភាពនៃខ្លួន។ ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានា ជាច្រើនបានត្រូវកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជា រាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗមានដូចជា៖
-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន
-ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង
-ចំណតអាកាសយានដ្ឋាន សៀមរាប
-ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង
-ផ្លូវជាតិលេខ៤ ភ្នំពេញ ក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
-សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ
-សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ
-សាលសន្និសីទចតុម្មុខ
-ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ
-ស្ពានព្រះមុនីវង្សទី២
-ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យសង្គមរាស្រ្តនិយម ភ្នំពេញ
-សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
-សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យនីតិសាស្រ្តនិង វិទ្យាសាស្រ្តសេដ្ឋកិច្ច
-មហាវិទ្យាល័យគរុកោសល្យ
-ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ
-មហាវិទ្យាល័យសិល្បៈស្ថាបនា
-មហាវិទ្យាល័យសិល្បៈនិងមុខរបរ
-ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទ តាកែវ កំពត
-រោងភាពយន្តរដ្ឋ
-ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
-រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ
-រោងចក្រ នរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ
-រោងចក្រស្កសរ កំពង់ត្រំា ខេត្តកំពង់ស្ពឺ
-រោងចក្រវាយភ័ណ្ឌ ខេត្តបាត់ដំបង
-រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
-រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត
-រោងចក្រកែវជើងឯក រាជធានីភ្នំពេញ
-រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល
-រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ
-រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត
-រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល
-រោងចក្រត្រីខប្រអប់ ខេត្តកោះកុង
-រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
-រោងចក្រវារីអគ្គិសនីគីរីរម្យខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀតនៅតាម បណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពានជាដើម។ល។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចជាផ្លូវ ការនៅសហភាពសូវៀត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ត្រូវបានទទួលរង គ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់ មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែលមាន លន់ នល់ ជាមេក្លោង។ សាធារណរដ្ឋរបស់ លន់ នល់ ត្រូវបានបង្កើតឡើងនៅខែតុលាឆ្នំា១៩៧០។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ អង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា “រណសិរ្សរួបរួមជាតិកម្ពុជា” (FUNC) ព្រមជាមួយនោះក៏ មានការបង្កើតរាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា (KRUNK )។
នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួច ផ្តើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះមានការចូលរួមដោយអ្នក ដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយក រដ្ឋមន្រ្តី ផាំ វ៉ាន់ ដុង (PHAM VAN DONG ) ពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ដឹក នាំដោយលោក ង្វៀង ហ៊ីវ ថ(NGUYEN HUU THO) និងពី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត(NEO LAO HAKSAT) បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់ និងគោរពជាដរាបបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ (FU- NC)ដណ្តើមបានជ័យទំាំងស្រុងនៅកម្ពុជា។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែល មានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យ លា លែងមុខតំណែងជាព្រះប្រធាន នៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហមឃុំ ឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសីព្រមទំាងធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។
នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា ព្រះប្រធានកម្ពុជាប្រជាធិបតេយ្យជាលើកទី២។
ពីឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានខិតខំអស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់រិះរកនូវដំណោះ ស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម លោក ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅ ប្រទេសបារំាង៖
-នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Fre-en-Tardeniois ។
-នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint- Germain-en-laye។
-នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ទទួលពីមេដឹកនាំនៃកម្ពុជាទំាង៤ ភាគីដើម្បីប្រកាសជាឧឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាន្ននូវការបាញ់គ្នា នៅក្នុងប្រទេសកម្ពុជាទំាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធ ពីប្រទេសដទៃដល់កងទ័ពកម្ពុជាទំាងបួន។ ទីក្រុង ភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិ ការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។
-នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ អង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា(CNR) ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគី និងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបាន សមាជិកទំាង១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា (SNC) ជ្រើសតាំងជាឯកច្ឆន្ទជាព្រះប្រធាន អព្យាក្រឹត នៃក្រុមប្រឹក្សានេះ។
-ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្ថលេខា លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា ជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា១១ រូបទៀត ជា មួយតំណាងរដ្ឋាភិបាល១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការ នៃអង្គការសហប្រជា ជាតិ។
-នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាង និវត្តន៍មកកាន់រាជធានីភ្នំពេញវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ក្រោយពីមាតុភូមិ និវត្តន៍របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានឯកឧត្តមលោក ហ៊ុន សែន ជានាយករដ្ឋ មន្រ្តី និង ឯកឧត្តម ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ដែល មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និងភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលលោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជា លាយលក្ខណ៍អក្សរថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋ ពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជាទំាំងមូលម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការនៅតែរក្សទុកតួនាទីជាប្រមុខរដ្ឋរហូតដល់មានការបោះឆ្នោតនៅ កម្ពុជាឆ្នាំ១៩៩៣។
-នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះ រាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។
-នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទងមហាជនមួយ ក៏ត្រូវបានរៀបចំឡើងដោយ មានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គ ឧត្តមជាទីបំផុតក្នុងការបង្រួបបង្រួមជាតិតាំងពីដើមរហូតមក។ ព្រះអង្គបានឱ្យចេញរូបរាជ រដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៣ ហើយជាពិសេសព្រះអង្គបាន បំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ចុះ ហត្ថលេខាលើសេចក្តីប្រកាសរួមស្តីអំពីគោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេចក្នុង កិច្ចប្រជុំកំពូល ក្រោមព្រះរាជធិបតីភាព នៃព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅមហា ប្រសាទខេមរិន្ទ ព្រះបរមរាជវាំងថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។ ប្រជារាស្រ្តកម្ពុជាទូទំាំង ព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរដ៏ជ្រាលជ្រៅបំផុត ចំពោះព្ររាជកិច្ចព្រះរាជកិច្ចព្រះ រាជកិច្ចព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
ព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ជាព្រះមហាវីរក្សត្រ មួយព្រះអង្គដែល តែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុ រាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទំាំងព្រះរាជណាចក្រកម្ពុជា។ តំាងពីដើមរៀងមក ដល់បច្ចុប្បន្ន ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ច ដូចជាកសាងព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះទឹក សម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្រ្ត។ ព្រះអង្គបានប្រោសព្រះរាជទាន និងបន្តនូវការ ប្រោសព្រះរាជទាន (រៀងរាល់សប្តាហ៍) ព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងជីវ ភាពខ្វះខាតខ្លំាង។
ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃទសពិធរាជ ធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ដែលព្រះអង្គបាននឹងកំពុងប្រោស ព្រះរាជទានដល់ប្រជារាស្រ្តកម្ពុជា ដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរ ឡើយ។
ដោយសារសច្ចភាពនេះហើយទើបប្រជារាស្ត្រកម្ពុជាទូទំាំងប្រទេសបានគាំទ្រដោយ ឥតសំចៃថ្វាយព្រះអង្គ ចំពោះការយាងគ្រងរាជសម្បត្តិសារជាថ្មីនៅឆ្នំា១៩៩៣ ហើយពុំធ្លាប់ មាននៅក្នុងប្រវត្តិសាស្រ្តលោកកន្លងមក៕
AKP