ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងក្នុងព្រះរាជពិធីលាងសោយភោជន៍ រៀបចំឡើងដោយ ឯកឧត្តម Xu Xingrong លេខាបក្សខេត្តសានស៊ី និងឯកឧត្តម Xue Zhanhai

នាវេលាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងក្នុងព្រះរាជពិធីលាងសោយភោជន៍ រៀបចំឡើងដោយ ឯកឧត្តម Xu Xingrong លេខាបក្សខេត្តសានស៊ី និងឯកឧត្តម Xue Zhanhai អភិបាលក្រុងយ៉ានអាន ដើម្បីថ្វាយជាកត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានស៊ី តបតាម​សេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម លេខាបក្សខេត្ត បានថ្វាយព្រះពរស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះអង្គ មកកាន់ខេត្តសានស៊ី និងបានទូលថ្វាយរបាយការណ៍អំពីទីក្រុងយ៉ានអាន នៃខេត្តសានស៊ី ។ ឯកឧត្តម បានលើកសរ​សើរ​អំពី​ចំណងមិត្តភាព ភារតភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រជាជនចិន និងកម្ពុជា ដែលមានជាយូរលង់ណាស់មកហើយ ។ ឯកឧត្តម ក៏បានក្រាបថ្វាយនូវព្រះសព្ទសាធុការពរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏ឧត្តុង្គឧត្តម នៃខួប ១៦ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រមទាំងបានថ្វាយនូវព្រះសព្ទសាធុការពរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី Xi JinPing ដែលបានយាងព្រះអង្គ មកបំពេញព្រះរាជទស្សនកិច្ច ក្នុងឱកាសនេះ និងជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជន នៃទីក្រុងយ៉ានអាន ដែលបានថ្វាយនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ព្រះអង្គ បានថ្លែងកោតសរសើរអំពីការរីកចម្រើនដ៏មហិមាលើគ្រប់វិស័យ នៃខេត្តសានស៊ី។ ព្រះអង្គ បានរំលឹកឡើងវិញអំពីព្រះរាជសកម្មភាព នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គជាព្រះស្ថាបនិកនៃចំណងមិត្តភាព សាមគ្គីភាព ជាមួយដឹកនាំកំពូលៗរបស់ចិន ជាច្រើនជំនាន់ ហើយបានបន្តរហូតដល់ពេលបច្ចុប្បន្ននេះ ។ ព្រះអង្គ បានប្រោសព្រះរាជទាននូវព្រះរាជហឫទ័យនឹករលឹក នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំខេត្ត និងមហាប្រជាជនខេត្តទាំងមូល ។ ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ព្រះអង្គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មហាមិត្តចិន ដែលបានផ្តល់ជំនួយដ៏សប្បុរស រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងតែងតែថ្វាយនូវការពិនិត្យ និងព្យបាលព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort