អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយវីដេអូផ្លូវការពិសេសមួយ បញ្ជាក់ថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង »

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ៧នាទី មានចំណងជើងថា « គ្រោះធម្មជាតិគ្មានព្រំដែនកំណត់ និងគ្មានការរើសអើង» ។ វីដេអូពិសេសនេះ បានបង្ហាញ អំពីបញ្ហាគ្រោះធម្មជាតិនានា ដែលធ្លាប់បានកើត និងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើន ទាំងនៅទ្វីបអាមេរីក ទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលបាននិងកំពុងបង្កឱ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ជាពិសេសការបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធរូបវន្តរបស់ប្រទេសជាតិអស់ជាច្រើន។

វីដេអូនេះ នឹងបង្ហាញអំពីស្ថានភាពពិតនៃគ្រោះធម្មជាតិដែលបាននិងកំពុងកើតឡើងនៅលើពិភពលោក រួមទាំងកម្ពុជាផង គឺផ្ទុយពីការបំភ័ន្ត មួលបង្កាច់ និងការចោទប្រកាន់ដ៍ខុសឆ្គងបំផុតរបស់ក្រុមប្រឆាំងជ្រុលនិយម និងជនអគតិមួយចំនួនដើម្បីតែទាញយកផលប្រយោជន៍នយោបាយ។ ក្នុងន័យថា គ្រោះធម្មជាតិអស់ទាំងនេះ មិនមែនកើតមានតែនៅកម្ពុជាយើងនោះទេ ប៉ុន្តែ គឺវាបាននិងកំពុងកើតឡើងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ទាំងប្រទេសធំៗ និងបណ្តាទីក្រុងជាច្រើនក៏បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ខ្យល់ព្យុះស៊ូណាមី គ្រោះរញ្ជួយផែនដី ការផ្ទុះភ្នំភ្លើង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតជាដើម។ល។និង។ល។ ដែលជាគ្រោះមហន្តរាយធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖


#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #គ្រោះទឹកជំនន់ #គ្រោះធម្មជាតិ #NaturalDisaster

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort