អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សផ្សព្វផ្សាយវីដេអូក្រោមចំណងជើងថា «ប្រជាជនកម្ពុជា អរគុណសន្តិភាព!»

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ១៨នាទី មានចំណងជើងថា « ប្រជាជនកម្ពុជា អរគុណសន្តិភាព! » ។ វីដេអូនេះបានបង្ហាញ ពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កាលពីអំឡុងខែសីហា និងខែកញ្ញាកន្លងទៅ ក្នុងឱកាស ឈប់សម្រាកសងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ និងឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយជួបជុំក្រុមគ្រួសារ មិត្តភ័ក្ត្រ បងប្អូន និងសាច់ញាតិរបស់ខ្លួន យ៉ាងសប្បាយរីករាយ។

បើទោះបីបច្ចុប្បន្ននេះមានខេត្តស្រុកមួយចំនួន កំពុងទទួលរងផលប៉ះពាល់ ដោយ សារ គ្រោះទឹកជំនន់ទឹកភ្លៀង ហើយដែលរាជរដ្ឋាភិបាល បាននិងកំពុងចាត់វិធាន ការផ្សេងៗ ដើម្បីរក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋគួបផ្សំនិងការចួលរួមចំណែករបស់សប្បុរសជនជាច្រើនដែលបាននិងកំពុងបរិច្ចាកនូវថវិកា សម្ភារៈ និងស្បៀងជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ដែលតែងតែកើតមានឡើងនៅគ្រប់ប្រទេសក្នុងពិភពលោក មិនថាជាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រនោះឡើយ ហើយម្យ៉ាងវិញទៀតទោះបីប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែបញ្ហាប្រឈបទាំងអស់នេះ មិនអាចក្លាយជាឧបសគ្គរាំងស្ទះ ឬបញ្ឈប់ដំណើរការអភិវឌ្ឍន៍ទៅមុខរបស់កម្ពុជាបានឡើយ។
សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #គ្រោះទឹកជំនន់ទឹកភ្លៀង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ