សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រៀមជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកស្ទួយ នូវវិបុលភាពក្រោយពីវិបត្តិកូវីដ-១៩

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងសារជាថ្មីថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ទាំងទ្វេភាគី ពហុភាគី ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាពសម្រាប់ទាំងអស់គ្នា ក្រោយពីវិបត្តកូវីដ-១៩។

ក្នុងសុន្ទរកថាកិច្ចប្រជុំប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលស្ដីពី«ហិរញ្ញប្បទាននៃរបៀបវារៈ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងការលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» ប្រព្រឹត្តទៅកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទានដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បម្រើឱ្យកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ ដែលក្នុងនោះរួមមាន ទី១. ការប្រែក្លាយការគំរាមកំហែង ពីជំ ងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង ពង្រឹងការប្រមូលចំណូលរដ្ឋ។ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាវូបនីយកម្មចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការគាំពាសង្គម កសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ។ ទី២. ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និង កិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ និងការគាំទ្រប្រព័ន្ធពហុភាគីនិយម ឱ្យកាន់តែខ្លាំងក្លា។ ទី៣. ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍និងការលើកកម្ពស់តួនាទី និងជវភាពរបស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឱ្យគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និង ជំរុញការវិនិយោគ និង រំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេស និង ការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។ ទី៤. ការបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការនៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ២០៣០។ ទី៥. ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និង តួអង្គអភិវឌ្ឍន៍ដទៃទៀត។ បន្ថែមលើនេះ យើងក៏ត្រូវធានាឱ្យបានផងដែរ នូវភាពស៊ីចង្វាក់គ្នា ប្រកបដោយតម្លាភាព និង ការទទួលខុសត្រូវ រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ជាមួយនឹងឤទិភាពនៃគោលនយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និង ក្នុងរយៈពេលវែងហួសពីនេះ ដើម្បីគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា កម្ពុជាបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិឱ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយជឿជាក់ថា កិច្ចប្រឹងប្រែង និង កិច្ចសហការគ្នា ដែលកាន់តែមានភាពប្រទាក់ក្រឡា ស្អិតរមួត និងឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់ នឹងអាចសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពជាក់ជាមិនខាន ទោះជាអាចត្រូវប្រឈមនឹងការពន្យាពេលខ្លះក៏ដោយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort