សម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ បានក្រើនរម្លឹកអំពីសាមគ្គីភាពមិនអាចខ្វះបានក្នុងការបង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ជំងឺកូវីដ-១៩ បានក្រើនរម្លឹកអំពីសាមគ្គីភាពមិនអាចខ្វះបាន ក្នុងការបង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក ហើយដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញឱ្យបានឆាប់រហ័សនោះ ត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយត្រូវរួមគ្នាដោះស្រាយវិបត្តិនេះ តាមរយៈយន្តការស្ថាប័នអន្តរជាតិនានា ដោយឈរលើគោលការណ៍តម្លាភាព និងប្រសិទ្ធភាព។

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រ យើងពុំធ្លាប់ជួបវិបត្តិសុខាភិបាលណាដែលបង្កផលប៉ះពាល់ និងផ្ដល់ផលវិបាកក្នុងកម្រិតធ្ងន់ធ្ងរបែបនេះទេ។ ទោះបីជាយើងពុំទាន់អាចវាយតម្លៃបានពេញលេញនៅឡើយ អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើសេដ្ឋកិច្ចពិភពលោក។ យើងអាចប្រមើលឃើញបាន អំពីយថាភាពដ៏អាក្រក់នៃការក្ស័យធនផ្នែកធុរកិច្ច និង ការបាត់បង់ការងារដែលបានកំពុងបង្កផលប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់។ សម្ដេចតេជោថ្លែងថា ទោះជាយ៉ាងនេះក្ដី ជំងឺកូវីដ-១៩ បានក្រើនរម្លឹកកយើងអំពីសាមគ្គីភាពមិនអាចខ្វះបាន ក្នុងការបង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក។ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញឱ្យបានឆាប់រហ័ស យើងត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយត្រូវរួមគ្នាដោះស្រាយវិបត្តិនេះ តាមរយៈយន្តការស្ថាប័នអន្តរជាតិនានា ដោយឈរលើគោលការណ៍តម្លាភាព និងប្រសិទ្ធភាព។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា  ពេលនេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវច្រានចោលនូវឥរិយាបថគិតតែពីខ្លួនឯង ឬ“អាត្មាអញជាចម្បង”ដោយផ្ទុយទាំងស្រុងទៅនឹងគុណតម្លៃជាសកលរបស់មនុស្សជាតិ។ កម្ពុជាបានបង្ហាញពីកាយវិការមនុស្សធម៌នៅដើមឆ្នាំនេះ ដោយបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ដែលអណ្ដែតតែលតោលនៅលើផ្ទៃសមុទ្រគ្មានប្រទេសណាមួយទទួល ចូលសំចតនៅកំពង់ផែរបស់យើង, ដែលការណ៍នេះបានអនុញ្ញាតឱ្យអ្នកដំណើរ និងនាវិក អាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញបានដោយសុវត្ថិភាព៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort