ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកយកបញ្ហាបិទព្រំដែនជាឯកតោភាគីមកជជែកជាមួយបណ្តាមេដឹកនាំអាស៊ាន

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ក្នុងសន្ទុរកថាថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើកឡើងនូវបញ្ហានៃការបិទព្រំដែនជាឯកតោភាគីពីសំណាក់ប្រទេសជាសមាជិក ក្នុងស្ថាន​ការណ៍នៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានចាត់ទុកទង្វើនេះគឺធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិត កម្ម ក៏ដូចជាលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល។ ពាក់ព័ន្ធ​នឹងបញ្ហានេះដែរ កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានចាត់វិធាន​ការ​បិទច្រកព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ដែលបង្កឱ្យ​មានការលំបាកសម្រាប់ការធ្វើ​ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ចំណាត់ការ​របស់​រដ្ឋាភិបាលវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលនៃការបង្ការទប់ស្កាត់ ការរីករាល​ដាលនៃជំងឺកូវីដ-១៩ ដោយមិនបានជូនដំណឹងជាមុនដល់ភាគីកម្ពុជា។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា អាស៊ានដែលជាសមាគមន៍មានវាសនារួមគ្នា គប្បីត្រូវ​លើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធចំពោះការដាក់ចេញ​នូវវិធាន​ការផ្សេងៗ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ ស្រប​ពេល​ដែលពិភពលោកបាននឹងកំពុងជួបប្រទះនូវបញ្ហាផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។ សម្ដេច​តេជោ​បានគូសបញ្ជាក់ថា ការចាត់វិធានការជាឯកតោភាគី ដូចជា ការបិទច្រកឆ្លងកាត់ព្រំដែន​ដោយមិនបានជូនដំណឹងជាមុន អាចបង្កការប៉ះពាល់ដល់ការផ្តត់ផ្គង់ផលិតកម្ម និងលំហូរ​ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការប៉ះពាល់​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាងផងដែរ៕

ដោយ ចាន់ សុធីវង្ស

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort