ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្ដីថ្លែងការណ៍៨ចំណុច​ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានធ្វើការ​អនុម័តសេចក្តីថ្លែងការណ៍ចំនួន៨ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ​ប្រាប់អ្នកយក​ព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា   បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមរយៈ​ប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃ​សាធារណ​​រដ្ឋ​សង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០នោះ។

ក្នុងសេចក្តីថ្លែងការណ៍ ៨ ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីជំងឺកូវីដ-១៩  រួមមាន ១.ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ជាពិសេសចំណាត់​ការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសការពារប្រជាពលរដ្ឋអាស៊ាន តាម​រយៈ​ការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធ​សុខាភិបាលនៃប្រទេសនីមួយៗ។ ២.ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុង​ការ​ផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្ត្រផ្សេងទៀត ក្នុងគោលដៅដើម្បីការពារជំងឺកូវីដ-១៩ ពិសេសអ្នកដែលធ្វើការជួរមុខក្នុងការព្យាបាលជំងនេះ។ ៣. ជំរុញទំនាក់ទំនងជា​សាធារណៈ​ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដោយប្រើប្រាស់យន្តការផ្សេងៗ ព្រមទាំងប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ។ ៤. អាស៊ាន មានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះចំណាត់ការរួមគ្នា និងការសម្របសម្រួលគោលនយោបាយ​នៅក្នុងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺរាត​ត្បាតនេះ ជាពិសេសដើម្បីថែរក្សាប្រជាពលរដ្ឋអាស៊ាន និងរក្សាម៉ាក្រូសេដ្ឋកិច្ចរបស់អាស៊ាន។ ៥. បន្តការប្ដេជ្ញាចិត្តធ្វើយ៉ាងណារក្សាទីផ្សារអាស៊ានឱ្យនៅបើកចំហ សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅក្នុងប្រទេស​អាស៊ានជាមួយប្រទេស​ខាងក្រៅអាស៊ានផងដែរ ក្នុងគោលដៅដើម្បីធានាសន្តិសុខស្បៀង ស្ថេរភាពការផ្គត់ផ្គង់​ស្បៀង ថ្នាំពេទ្យនិងសម្ភារវេជ្ជសាស្រ្តផ្សេងៗទៀត។ ៦. បន្តអនុវត្តន៍នូវយន្តការសមស្រប ដើម្បី​រក្សាជំនឿ និងស្ថិរភាពនៃសេដ្ឋកិច្ចតំបន់ តាមរយៈនៃគោលនយោបាយរបស់​ប្រទេស​សមាជិកនីមួយៗ ដែលជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ ជាពិសេសអ្នកដែលមាន​ផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ-១៩ នេះ ជាពិសេសដល់សហគ្រាសខ្នាតតូចនិងមធ្យម។ ៧. ជាការលើកទឹកចិត្ត ក្នុងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់ដៃគូរបស់អាស៊ាន និងប្រយុទ្ធ​ប្រឆាំងជាមួយជំងឺកូវីដ-១៩នេះ ហើយអាស៊ានក៏បានសម្រេច​បង្កើត«មូលនិធិអាស៊ានសម្រាប់​ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នេះ»។ ៨.មេដឹកនាំអាស៊ានបានប្ដេជ្ញាចិត្ត រក្សាការឯកភាពគ្នា និងប្ដេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសចូលរួមសហការ​គ្នាក្នុងការធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក នៅដៃគូរបស់អាស៊ាន រួមទាំងសហគមន៍​អន្តរជាតិក្នុងការបន្តទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort