សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនពលករ ដែលកំពុងរស់នៅធ្វើការក្រៅ ប្រទេស​គោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសនោះបានដាក់ចេញ

ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង​ប្អូនកូនក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅ​ប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសនោះបានដាក់ចេញ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ បានសរសេរថា ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស។ សុខសប្បាយជាទេបង​ប្អូនជន​រួមជាតិ។ សម្ដេចតេជោក៏​អរគុណចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំ​របស់រាជរដ្ឋាភិ​បាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័​យនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សម្ដេចតេជោក៏សូមស្នើឱ្យកូន ក្មួយកុំធ្វើអ្វី ដែល​ខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអាសន្នឱ្យសោះ។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោសូមអំពាវនាវដល់បងប្អូន កូន ក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅ​ធ្វើការ​ក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់​លៀងជាក្រុម ដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់​ការចម្លងរោគកូវីដ-១៩។ សម្ដេចតេជោបានថ្លែងបន្តថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិ​ភាព​សុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់​និង​គោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគ​ច្រើនបានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ជូនពរសូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំ​ណាង​ដល់​​បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort