សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋ ខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ

ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀង​អាហារទទួលទានដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានសរសេរថា ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាព​ក្នុងប្រទេសបែបណាក៏ដោយ។ សម្ដេចតេជោបានថ្លែងថា នៅក្នុងដំណាក់កាលដែលកម្ពុជា​កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និង ត្រីទៅក្រៅប្រទេស ដើម្បីឱ្យផលិតផលទាំងនេះ កាន់តែសម្បូរ និងងាយស្រួលរកទិញ ជាមួយ​តម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែ ចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅ​ប្រទេស​ចិន​ជាមិត្តគឺនៅដំណើរការធម្មតា។ ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានឱ្យ​ត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដប​សម្រាប់ជួយប្រជាពលរដ្ឋ​ផង​ដែរ។ ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវ​តែមាន​ស្បៀងអាហារទទួលទានដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort