ប្រមុខរាជរដ្ឋាភិបាល អរគុណប្រជាពលរដ្ឋដែលបានយោគយល់ចំពោះការផ្អាក មិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ

នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ដែលយោគយល់ចំពោះការផ្អាកមិនឱ្យធ្វើដំណើរ​ពី​ខេត្តមួយទៅខេត្តមួយ ក្នុងខណៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩​នោះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយ ដែលយោគយល់ចំពោះ​ការផ្អាកមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខ​និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ​និង​​សហ​គមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺ​កូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ​ឆ្នាំ២០២០ រួមមាន៖ អ្នក​ព្យាបាលជាសះស្បើយសរុប កើនដល់ ៧៥នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុចំនួន ៤៥នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២០​នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort