សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន

ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ — ក្នុងខណៈដែលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួល​ទេវតាឆ្នាំថ្មី​នៅ​តាមគេហដ្ឋានរៀងៗខ្លួន។ ប៉ុន្តែចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្ម​វិធីកម្សាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស​គឺត្រូវបាន​ផ្អាកសម្រាប់ឆ្នាំនេះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០បានសរសេរថា  ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិគឺនឹងមកដល់នៅថ្ងៃទី១៣-១៦ ខែមេសា ស្អែកនេះ។ បងប្អូន​ប្រជា​​ពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការ​ប្រមូល​ផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកម្សាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុង​ចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិត​របស់​បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះ គឺមានវិធី​ចាំបាច់ងាយៗមួយចំនួនដែលប្រជាពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ-១៩ គឺត្រូវ​ពាក់​ម៉ាស់ ឬក្រមា ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់​មេរោគនិងបាក់តេរី។ ជាមួយគ្នានេះ សូមកុំនៅផ្តុំគ្នាច្រើន កុំបម្លាស់ប្តូរទីពីកន្លែងមួយ​ទៅកន្លែង​មួយ ក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគ​ពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យ​នៅជា​ដើម។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ដោយសារជំងឺកូវីដ-១៩ នេះងាយឆ្លងលឿន​សាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនឱ្យពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយ ដែលនឹង​សងជូនថ្ងៃឈប់សម្រាក (០៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់​មកកាន់​ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។

សម្ដេចតេជោក៏សូមអរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែល​ចូល​រួម​ប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេល​ចូល​ឆ្នាំនេះ។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort