សម្ដេចតេជោ ហ៊ុន សែន អរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការព្រមទាំងកូន ក្មួយកម្មករ កម្មការិនី ដែលបានចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការអរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និង មន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករ ​កម្មការិ​នី​ទាំង​អស់ ដែលបានយោគយល់ និងចូលរួមទប់ ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយ​បន្ត​ធ្វើការងារធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃ ណីជាតិ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរថា ជូ​ន​​ពរឆ្នាំថ្មី ១៣-១៦ មេសា ២០២០។ នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់​ពី​ថ្ងៃ​ទី១៣-១៦ ខែមេសា ឆ្នាំ ២០២០ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និ​ងជូនពរបងប្អូនជនរួម ជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ជួបតែសេចក្តីសុខ សេ​ច​ក្តីចម្រើន មានលាភ ជ័យ សុភមង្គល និងសុខភាពល្អ​ចៀសផុតពី​ជំងឺទាំង​ឡាយរួមទាំង​ជំ​ងឺ​កូ​វី​ដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និង  ​ម​ន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទាំងអស់ ដែលបានយោគយល់ ​និងចូលរួមទប់​ស្កា​ត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹម​   នឹ​ង​​នេះ​សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសុខភាព អាយុ ជីវិត​ទាំ​ងអស់គ្នា៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort