ប្រមុខរាជរដ្ឋាភិបាលលើកទឹកចិត្តជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីឆ្ពោះទៅលុប បំបាត់ជំងឺនេះឱ្យបានតាមការកំណត់ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលតែងបានផ្ដល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនា​កៀ​រ​​គ​រប្រមូលប្រភពធនធាន ដើម្បីជំរុញការងារ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែមាន​សកម្ម​ភា​ព​​​ខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឱ្យបានតាមផែនការកំណត់ បើទោះ​ជាបច្ចុ​ប្ប​ន្ន​​នេះ ពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

យោងតាមសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី ២៥ ខែ​មេ​​​សា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា  បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់​ដោ​​យ​​សារជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែ​ជាបន្ទុ​ក​ដ៏​ធ្ងន់​មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឱ្យអស់ពីក្នុងខ្លួន មូសដែក​គោល​ញី​​នៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។ សម្ដេច​តេជោបន្តថា បើ​តា​មរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែ​ង​​មានករណីស្លាប់ដោយសារ ជំងឺគ្រុនចាញ់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ បាន ​ន័​យថា សម្រេចបានជោគជ័យ៣ឆ្នាំ មុនគោលដៅគ្រោងទុក ឆ្នាំ២០២០។ ឆ្នាំ២០១៩ករណីឈឺ​ជំ​ងឺគ្រុន​ចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម(ប្រភេទសន្ធំ) និងច្រមុះ មាន ៤,៩៩០ករណី គឺថយចុះ ៧២​ភាគរយ​ បើប្រៀបធៀបឆ្នាំ២០១៨ មាន១៨, ០៥៧ករណី និងចំពោះករណីគ្រុនចាញ់​ប្រភេទ​វីវ៉ាក់​(ប្រ​ភេ​ទលាប់) ក៏មានការថយចុះ៣៩ភាគរយដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ទោះបីយ៉ាង​ណា​ក៏​ដោ​យ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុក​ដ៏ធ្ងន់​មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់ មេរោគ​គ្រុ​ន​ចាញ់ឱ្យអស់ពីក្នុងខ្លួន​មនុស្សគ្រប់ៗរូបទេនោះ សត្វមូសដែកគោលញីដែលនៅ​បន្ដមានវ​ត្ត​មាន​ក្នុងព្រៃ និងតំបន់​ជុំវិញ នៅតែមានឱកាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ ពីមនុ​ស្ស​​​ម្នា​ក់​ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយទៅសហគមន៍មួយដដែល»។ សម្ដេចតេជោប​ន្ថែ​មថា ជំងឺគ្រុនចាញ់មិន​ត្រឹម តែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈ​ការ​ចំណាយ ដោយផ្ទាល់​លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ ផលិតភាព និង​អា​យុ​ជីវិតប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំងបង្កផល ប៉ះពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច​ ដ៏ធ្ងនធ្ងរទៀត។​តាមទស្សនាទាននេះ ពលរដ្ឋខ្មែរទាំងអស់គ្នាចាំ បាច់ណាស់ ត្រូវបន្ដ​យ​ក​ចិ​ត្ត​ទុកដាក់លើបញ្ហា​ជំងឺ​គ្រុនចាញ់នេះ ដោយពលរដ្ឋមិនអាចលើ រំលងបានឡើយ។ ផ្ទុយ​ទៅ​វិ​ញ ប្រសិនបើពលរដ្ឋ​មាន​សុខភាពល្អ នឹងនាំឱ្យមានជីវភាពរនៅល្អប្រសើរ មាន​លទ្ធភាព​ខ្ព​ស់ លើការបង្កើនចំណេះ​ដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្ដីថ្លៃថ្នូរ និង​សុ​ភមង្គល។  សម្ដេច​តេជោ​បានគូសបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះកំពុងតែបង្ហាញឱ្យ​ឃើញ​នូវស​ញ្ញា​​វិជ្ជមាន លើប្រសិទ្ធភាព និងគុណភាពខ្ពស់លើរាល់កិច្ចការអន្ដរាគមន៍របស់កម្ពុជា ឆ្លើយ​ត​ប​​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេចជោគជ័យបានទាំងស្រុង លើការលុបបំ​បា​ត់​​ជំងឺគ្រុន​ចាញ់គ្រប់ប្រភេទនា ឆ្នាំ២០២៥ និងក៏ជាបុព្វហេតុមួយក្នុងការចូលរួម​ចំណែកឈាន​ទៅ​ សម្រេច​​គោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា។ ជាងនេះទៀត កម្ពុជាកំពុងអនុវត្តន៍អភិក្រម​ កា​រ​​ងារលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយនៃផែនការយុទ្ធសា​ស្ដ្រ​ជា​តិលុបបំបាត់ ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញ​ផ្លូវ និង​បង្ក​លក្ខ​ណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្ដែងឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំ​ង​​ប្រទេស។ ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ដ្រីក៏បាន អំពាវនាវឱ្យក្រសួង ស្ថាប័ន អា​ជ្ញា​ធរ​មូលដ្ឋាន គ្រប់លំដាក់ថ្នាក់ទាំងអស់ វិស័យឯកជមន អង្គការនានា ប្រព័ន្ធផ្សព្វផ្សា​យ​ព័ត៌​មា​ន​ សហគមន៍ជាតិ និងអន្ដរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប ត្រូវបន្ដចូលរួម និងគ្រាំទ្រដល់ បេសកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់​ជំងឺ​​គ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ឲ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ដែរថា  ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែល​នឹង​ប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «គ្មាន​ជំងឺ​គ្រុន​ចា​ញ់ ផ្ដើមចេញពីខ្ញុំ»។ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និង​យ​កចិត្តទុ កដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅ​រួម​​ចំ​ណែក ដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort