សម្ដេចតេជោ ហ៊ុន សែន៖ យើងរួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ហើយរួមគ្នា ទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែប្រយុទ្ធ​ប្រឆាំង កម្ចាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ បានសរសេរ ថា “យើងរួមគ្នាទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ហើយរាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុ ជីវិតផ្ទាល់របស់បងប្អូន ប្តី ប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ-១៩”។ សម្ដេចតេជោបន្តថា សូមយកជាប់តាម ខ្លួនរាល់ពេលធ្វើដំណើរ នូវម៉ាស់ ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ សម្ដេចតេជោបានណែនាំដល់បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាង សម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និង តាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារទាំងនោះ ត្រូវបានប៉ះពាល់ ដោយអ្នកមានមេរោគឆ្លងកូវីដ-១៩ ឬទេ។

សម្ដេចតេជោបានបន្ថែមថា “យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំ នាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ ជា ប្រចាំ ដោយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច”៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវក...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមកា​រងារ​របស់​រាជរដ្ឋា​ភិបាល​ទទួល​បន្ទុកការ​អនុវត្ត​មុខ​ងារ​សេស​សល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា(អ.វ.ត.ក.)