សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទ្វេដង បើទោះបី​ជាអត្រា​ឆ្លងវីរុសកូវីដ-១៩មិនកើនខ្លាំង និងអ្នកព្យាបាលដែលបានជាសះស្បើយមានចំនួនកាន់តែ ច្រើនក៏ពិតមែន

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រ​ជា​​ពលរដ្ឋមានការប្រុងប្រយ័ត្នទ្វេដង បើទោះបីជាអត្រា ឆ្លងវីរុសកូវីដ-១៩មិនកើនខ្លាំងដូចប្រ​ទេ​ស​ដទៃ និងអ្នកព្យាបាលដែលបានជាសះស្បើយមាន ចំនួនកាន់តែច្រើនក៏ពិតមែននោះ។

នៅលើផេកផ្លូវការ ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា សុខ​ស​ប្បា​យជាទេបងប្អូន ជនរួមជាតិ។ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើងទោះបីអត្រា​ឆ្លង​​រោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបាន​ជា​សះស្បើយក៏ កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជា​ពិ​សេស ត្រូវ បង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើង ហៅថាកូវីដ-១៩ (covid-19) ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ គឺពុំទាន់មាន​ថ្នាំព្យា​បា​ល​នៅ ឡើយទេ។

សម្ដេចតេជោបានបន្តថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការ​ធ្វើដំ​ណើ​រណែន រកកលស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវ​ចង​ចាំ​និងបង្កើន ការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និង​ជែ​ល​សម្អាតមេ រោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារ​ខ្វះ​ការ​ប្រុ​ងប្រយ័ត្ន ឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។ បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន​ គឺឱ្យតែមេគ្រួសារ ឬអ្នកដែលចាំបាច់ត្រូវទៅ​បាន​ហើ​យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមបងប្អូនយកការព្រួយបារម្ភ​ និងភ័យខ្លាចនេះ​ទៅ​ជា​​​ការប្រុង ប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិង​អាយុ​ជី​វិតរស់នៅ បានយូរអង្វែង។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០២០នេះ បានឱ្យដឹងអំពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាថា អ្នកព្យាបាលជា សះ​ស្បើយ​ស​រុបមានចំនួន ១១០នាក់ អ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ ក្នុងចំណោម​អ្នក​មានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២២នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort