សម្ដេចតេជោ ហ៊ុន សែន នៅ​តែបន្តអំពាវនាវឱ្យជនរួមជាតិប្រុង​ប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩ គ្រប់ពេលជានិច្ច

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តអំពាវ​​នាវឱ្យជន​រួមជាតិប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច បើទោះបីកម្ពុជា​បានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិន។ ម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ ខែមេសានេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត និងចំនួនអ្នកព្យាបាលបានជាសះស្បើយ​បានកើនឡើងយ៉ាងណាក៏ដោយនោះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានសរសេរថា យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច។ សូមបងប្អូនប្រជា​ពល​រដ្ឋ ជាពិសេសយុវជន និងកូន ក្មួយកម្មករ កម្មការិនី ត្រូវមានការប្រុងប្រយ័ត្ន​ជាប់ជានិច្ច​ជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើទោះកម្ពុជាយើងបានទទួលជំនួយវិជ្ជ​សាស្រ្ត​ជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ ខែមេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះ​ស្បើយបានកើនឡើងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាល​ចំពោះជំងឺកូវីដ-១៩នេះ ដាច់ខាត។ ជាមួយគ្នានេះ ការមើលស្រាលនឹងមិនយកចិត្ត​ទុកដាក់​អំពី​ជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ សម្ដេចតេជោបានបន្តថា ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយ គឺត្រូវពាក់ម៉ាស់ ហើយមានទឹក​អាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគឱ្យបានស្អាតល្អគ្រប់ពេល ដើម្បី​ចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។ ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនា​ម័យល្អ​ក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​បង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិយើងទាំងមូល។

គួបញ្ជាក់ដែរថា បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹង​នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០នេះថា មិនមានករណីព្យាបាលជាសះស្បើយ និងមិន​មានករណីវិជ្ជមានកូវីដ-១៩ថ្មីនោះទេ ដូច្នេះចំនួនអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន​កើនដល់ ១១៧នាក់ អ្នកដែលកំពុងសម្រាកព្យាបាលបានថយចុះមកនៅចំនួន៥នាក់ ក្នុង​ចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២២នាក់៕​

ដោយ  ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort