ប្រមុខរាជរដ្ឋាភិបាលប្រកាសថា គិតមកដល់ពេលនេះ មានមន្រ្ដីរាជការជាង១,៥០០នាក់ បាន​ចូលរួមបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹង​ថា គិតរហូតមកដល់ពេលនេះមានមន្ត្រីរាជការ ដែលរាប់ទាំងសមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្រ្ដី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្ដីរាជការគ្រប់ផ្នែក គ្រប់​ថ្នាក់បាន​ចូល​រួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួន១,៥៨៦នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគិតជាប្រាក់ដែលមាននៅក្នុងដៃ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលគឺប្រមាណជាង១១លានដុល្លារអាម៉េរិក និងមានប្រាក់ចូលជាបន្តបន្ទាប់។ សម្ដេចតេជោបានបន្ដថា មន្រ្ដីរាជការអាចបរិច្ចាគប្រាក់ខែរបស់ខ្លួនចាប់ពីខែឧសភាតទៅ ដោយសារតែខែមីនា និងខែមេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំបញ្ចេញ​​ប្រាក់​រួចស្រាច់ហើយ សម្រាប់បើកប្រាក់ឧបត្ដម្ភចូលឆ្នាំខ្មែរ និងប្រាក់បៀវត្សរ៍។ ដូច្នេះ មន្រ្ដី​រាជការ​អាចបរិច្ចាគថវិកាចាប់ពីខែឧសភាទៅ។ ចំពោះការបរិច្ចាគថវិកានេះ គឺមានករណី​តែមួយគត់គឺ​រូបសម្ដេចចាប់ពីខែមីនា មេសា និងរហូតដល់ខែកញ្ញា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបាន​បន្ថែមថា ទន្ទឹមនេះ មន្រ្ដីរាជការនៅតាមមូលដ្ឋាន ទាំងមន្រ្ដីកងទ័ព នគរបាល និងកងរាជ​អាវុធហត្ថ ព្រមទាំងមន្រ្ដីផ្សេងៗទៀតគឺសុទ្ធតែបានបង្ហាញនូវបំណងចង់ចូលរួមចំណែក​បរិច្ចាគនូវថវិកា ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោបានលើកឡើងថា អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺ​មិន​មែនជាចលនា​ទាមទារនោះទេ ប៉ុន្ដែនេះគឺជាទឹកចិត្ដរួមនៃការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាច​សាហាវនេះ។ សម្ដេច​តេជោបានបញ្ជាក់បន្ថែមថា “ការធ្វើលើកនេះ គឺមិនដូចជាការបរិច្ចាកដូច​​ពេលមុនៗ​នោះទេ ត្រូវធ្វើលិខិផ្ទាល់ខ្លួនម្នាក់មួយ​សន្លឹក ហើយធ្វើដោយខ្លួនឯងក្នុងការបរិច្ចាកថវិកា​នៃ​ប្រាក់​​ខែរបស់ខ្លួន។ បើមិនអញ្ចឹងទេ វានឹងក្លាយទៅជារបៀបមួយដែលហៅថា ទាញចូល​ទៅតាមច្រកមេដឹកនាំ”។

សម្ដេចតេជោបានចាត់ទុកថា ថវិកាវាមិនសំខាន់នោះទេ ប៉ុន្តែទឹកចិត្តនៃការចូលរួមគឺ​ជារឿងសំខាន់៕

ដោយ រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort