ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ក្រុមគ្រូពេទ្យជំនាញផ្នែកវេជ្ជសាស្ត្ររបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន៧រូប បានធ្វើដំណើរមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
បេសកកម្មរបស់មិត្តចិននេះ គឺដើម្បីចូលរួម ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រ ឆាំងជាមួយវីរុសកូវីដ-១៩(Covid-19) និងជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ដល់កម្ពុជា ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះផងដែរ។ ការបញ្ជូនអ្នកវេជ្ជសាស្ត្រជំនាញមកកាន់កម្ពុជានាពេលនេះ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩នៅក្នុងប្រទេសទេសចិននាពេលកន្លងមក។
គួរបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19) ថ្មីចំនួន ៣១នាក់បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុង ប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ៕