សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រមាណជាង២,៣០០នាក់នៅខេត្ដបាត់ដំបង

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ — ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនោះ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ ប្រមាណ ២,៣០០នាក់ នៅវិមានសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសុខទុក្ខ​មន្រ្តី​រាជការ និងដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្ត​ឱ្យកាន់តែមាន​ប្រសិទ្ធ​ភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា  អ្នកចូលរួមក្នុងពីធីសំណេះ​សំណាលនោះរួមមានវត្តមាន សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សា​នៅទូទាំង​ខេត្តផងដែរ។

គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦ ដែលប្រព្រឹត្តទៅពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព»។ ការរៀបចំពិធី​បុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាជង្រុកស្រូវរបស់ប្រទេសកម្ពុជា និងក៏​ជាទីក្រុង​បេតិក​ភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO  មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាទីក្រុងបណ្ដុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅ​ដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់ផ្ទះបុរាណអាយុ​ជាង​១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោល​ដៅកសិ-ទេសចរណ៍ និងទេសចរណ៍ជាច្រើនកន្លែងទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវ...

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
beylikdüzü escort escort beylikdüzü beylikdüzü escort