រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧហ្សហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍

ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — សេចក្តីព្រាងច្បាប់ស្ថីពីការបង្កើតក្រសួងឧហ្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ចំនួន៨​មាត្រា​ត្រូវបានសមាជិក សមាជិការដ្ឋសភាចំនួន១១៦រូប លើកដៃអនុម័តជាឯកច្ឆ័ន្ទ បន្ទាប់ ពីបានពិនិត្យ និងធ្វើការពិភាក្សារួចមកនោះ។ ការអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ ធ្វើ ឡើងក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ ក្រោម​អធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  និងមានការអញ្ជើញចូ ល​រួមមពិភាក្សា ពីសមាជិក សមាជិការដ្ឋសភាចំនួន១១៨រូប។

ឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើង ថា សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលគិតគួរដល់ការរីកចម្រើន នូវប្រព័ន្ធ បច្ចេកវិទ្យា  និងត្រូវធ្វើការប្រមូលផ្តុំដោយក្រសួងមួយដឹកនាំ និងសមសម្រួល។ ឯកឧត្ដម​ទេស​រដ្ឋមន្រ្ដីបានបន្ដថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺមានតួនាទីទាំងដឹកនាំផង និង​សម្រប​សម្រួលផង។ ប៉ុន្តែអ្វីដែលសំខាន់ ក្នុងច្បាប់នេះគឺកាងារសម្របសម្រួលច្រើនជាង ព្រោះថាអ្វីដែលត្រូវបានបង្កើតរួចហើយ ប៉ុន្តែសំខាន់ត្រូវប្រមូលបញ្ញាញ្ញាណរបស់ខ្មែរ​ឡើង​វិញទៅតាមទិស​ដែលរាជរដ្ឋាភិបាលចង់បាន។ ឯកឧត្ដមបានគូសបញ្ជាក់ថា ចំណុចដែលរាជ​រដ្ឋាភិ​បាលចង់បាននោះគឺតម្រង់ទិសដៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤  គឹត្រូវខ្មែរទាំងអស់ គ្នាត្រូវតែចេះ​ផ្នែកបច្ចេកវិទ្យាសាស្ត្រ និងនវានុវត្តន៍តាំងពីក្មេងថ្នាក់បឋមសិក្សាឡើងលើ រហូត​ដល់ថ្នាក់ឧត្តមសិក្សាត្រូវតែចេះផ្នែកបច្ចេកវិទ្យាតែម្តង។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “ប្រទេសចេះតែទៅមុខហើយ​បើយើង​មិន​អាចរៀបចំទាន់ពេលនោះទេយើងមិនអាចដើរទាន់សភាពការណ៍ ហើយមិនអាចចូលដល់​ក្នុង​ខ្សែចង្វាក់ផលិតកម្មនៅ  លើពិភពលោកនោះទេ”។ ឯកឧត្ដមបានបន្ថែមថា ទោះបីជាវិស័យថ្មី ដែលក្រសួងគ្រប់គ្រងក៏ដោយក្រសួងនៅតែបន្តគ្រប់វិស័យសិប្បកម្ម និងទឹកស្អាត។ ឯកឧត្ដម​បានថ្លែងបញ្ជាក់ថា “ក្រសួងនេះនឹងចាត់ការអ្វីដែលគួរតែធ្វើ ពិសេសនោះនិស្សិត ខ្មែរដែល​ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ដែលបានពីក្រៅប្រទេសក្តី មកវិញ​សឹងតែបាត់ខ្លួនអស់ហើយ ដោយអត់បានប្រើវិជ្ជាដែលខ្លួនបានរៀននោះទេ។ អីច្ចឹងពេលនេះ ប្រមូលគាត់មក ដើម្បីសម្រូចចំណេះដឹងគេបន្ថែមទៀត និងរកវិធីសាស្ត្រដើម្បីឱ្យគេអង្គុយ ស្រាវជ្រាវ”។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាងថា ក្រសួង នឹងរៀបចំបន្ថែមនូវចំណេះដឹងដើម្បី​ឱ្យ​ពួកគេធ្វើការប្រកួតជាមួយអន្តរជាតិ។

យោងតាមសេចក្តីថ្លែហេតុរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា វិស័យឧស្សាហកម្ម គឺជា កម្លាំងចលករមួយដែលមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ជជាតិប្រកបដោយបរិយាប័ន្ន និងភាពធន់។ វិស័យឧស្សាហកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ ការបង្កើតប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព តាមរយៈការវិនិយោគ ការប្រើប្រាស់ និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ។ ជាមួយគ្នានេះ ស្របពេលដែលពិភពលោកដើរមកដល់របត់​នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿនរហ័ស​និងមាន​ទំនាក់ទំនងជិតស្និទ្ធទៅនឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកលកម្ពុជា​ចាំបាច់​នូវយន្តការគ្រប់គ្រង មួយច្បាស់លាស់លើរបត់ថ្មីនេះ ធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ខ្លួន ប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើឱ្យកម្ពុជា សម្រេច​នូវចក្ខុវិស័យកសិកម្មកម្ពុជារបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមាន​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០  និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។

មន្រ្ដីរាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងថា ការសម្រេចនេះប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជា​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ស្របតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ  ក៏ដូចជារបកគំហើញ ដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានលក្ខខណៈ ជាសកល និងដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវរបស់កម្ពុជាលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងរបកគំហើញផ្សេងៗ ទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលឱ្យបានទូលំទូលាយ ក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជំរុញ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ ឱ្យ​មានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យាស្របតាមបរិបទនៃបដិវត្តន៍ ឧស្សាហកម្ម​ជំនាន់ទី៤.០។

ស្រពពេលជាមួយគ្នានេះ បន្ទាប់ពីប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជា​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ រួចនឹងធ្វើឱ្យកម្ពុជាមានស្ថាប័ន​មួយទទួលបន្ទុកច្បាស់លាស់ និងជាក់លាក់ជាលើកដំបូង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែ​ក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា  និងលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម្យ៉ាងវិញ ទៀត នេះក៏ជាជំហ៊ានកំណែទម្រង់មួយកម្រិតទៀត ដើម្បីធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹង​និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំង របស់​ខ្លួន​លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

ដោយ  ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...