នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ ១៥០រូប។លោក ស្វាយ ស៊ីថា បាននិយាយថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការងារ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកការងារព័ត៌មាន ត្រូវខិតខំរៀបចំតាក់តែងខ្លឹមសារ ផលិតព័ត៌មាន រួមទាំងបទយកការណ៍ ឬវីដេអូឃ្លីបផ្សេងៗតាមស្ថានការណ៍ចាំបាច់ចំពោះមុខ ដោយផ្អែកលើជំនាញ និងបច្ចេកទេស ដើម្បីធ្វើការផ្សព្វផ្សាយ បំភ្លឺ អប់រំ ក្នុងការគ្រប់គ្រងសាធារណមតិឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព។