សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Anh Moon Suk ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០  ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិភព លោក ឆ្នាំ ២០២០  នៃអង្គការ  សហព័ន្ធសន្តិភាពសកល ស្ដីពី សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ ទីក្រុ ង សេអ៊ូល សាធារណរដ្ឋកូរ៉េនោះ នាព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Anh Moon Suk និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម  កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានដឹងឱ្យថាលោកសាស្រ្តាចារ្យ  Anh Moon Suk ជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលនៅក្រោមប្រធានាធិបតី នៃ សាធារណរដ្ឋកូរ៉េ បានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ e-government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ និងអ្នកឯកទេសមួយចំនួនទៀត។ នៅក្នុងជំនួបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងសេចក្ដីរីករាយដែលបានជួប ស្ថាបនិកនៃ   e-government របស់ប្រទេសកូរ៉េ ហើយសម្ដេចជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកំពុងជំរុញe-government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាលលើ  e-governmentនេះ។ លោកសាស្រ្តាចា រ្យ  Anh Moon Suk បានលើកឡើងបទពិសោធន៍ខ្លះ  របស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ e-government របស់កូរ៉េ បា នចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ e-government នេះហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជាពាក់ព័ន្ធនឹងការងារ e-go vernment ដោយលោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យភាគីកូរ៉េផ្ដល់នូវចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនិង e-government នេះជាមួយកម្ពុជាតែម្ដង។ ជាងនេះទៀតលោកសាស្ត្រាចារ្យ Anh Moon Suk អាចអញ្ជើញ ទៅកម្ពុជាដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។  ក្នុងឱកាសនោះដែរ លោកសាស្ត្រចារ្យ Anh Moon Suk ក៏បានមានប្រសាសន៍ថាប្រធានាធិបតីកូរ៉េបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូល មេគង្គ-កូរ៉េ។ លោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្តថានៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយ ក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹង e-g overnment នេះ។

ជារួមក្រោយពីការសិក្សា នឹងពិភាក្សារួចហើយនោះ  គឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹង e-government នេះ ក្នុងការបណ្ដុះបណ្ដាលនិងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធាន មនុ ស្ស ក្នុង វិស័យ e-government។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថាពាក់ព័ន្ធនឹង e-gavement នេះរាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការចែករំលែកបទពិសោធន៍ជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេឬ ផែនទីចង្អុលផ្លូវពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក e-government នេះ។ សម្ដេចតេជោក៏បានស្នើសុំឱ្យខាងភាគីកូរ៉េ ស្វែងយល់ពីស្ថានភាពនៃ IT ក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំផែនការមេនេះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ ទន្ទឹមនិងនេះដែរលោក សាស្រ្តាចារ្យ Anh Moon Suk  បានមានប្រសាសន៍ដែរថា e-government នេះអាចជួយរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសធ្វើយ៉ាងណាឱ្យមន្ត្រីរាជរដ្ឋាភិបាលជាមន្ត្រីរាជការអាច រៀនសូត្រ ឱ្យបានច្រើន ដើម្បីចូលរួមការអនុវត្តនៅ e-governmentនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាលការរៀបចំផែនការមេ ហើយនិងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរដើម្បីធ្វើយ៉ាងណាឱ្យe-government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបត...

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។