សម្តេចតេជោ ហ៊ុន សែន៖ ការបិទជើងហោះហើរពីកម្ពុជាទៅចិននោះគឺជាវិធានការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងកម្ពុជា -ចិន

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា បើមានការបិទជើង ហោះហើរពីកម្ពុជាទៅចិននោះដូចជាវិធានការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងមួយផ្នែកនៃ ទំនាក់ ទំនងរវាង កម្ពុជានិងចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចជ្រុលរបស់កម្ពុជាចំពោះជំងឺកូរ៉ូណានេះបានធ្វើឱ្យមានសំណើពីប្រជាជនដូចជាការបិទជើងហោះហើរពីកម្ពុជាទៅចិនទាំងអស់នោះគឺប្រៀបដូចជាវិធានការមួយដែលសម្លាប់សេដ្ឋកិច្ចជាតិ និងជាផ្នែកមួយការកាត់បន្ថយទំនាក់ទំនង រវាងកម្ពុជា និងចិន។

សម្តេចតេជោបានបញ្ជាក់ថា “ចំណុចនេះសូម្បីតែក្មួយខ្ញុំក៏ស្នើសុំឱ្យបិទជើងហោះហើរ ចេញពី ប្រ ទេសចិនមកកម្ពុជា ចំណុចនេះខ្ញុំមិនបានឆ្លើយតបនោះទេ។ ក៏ប៉ុន្តែសំណូមពរនេះក៏មានជាបន្តប ន្ទាប់តែខ្ញុំសូមប្រាប់ថាវិធានការគឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា ហើយក៏ជាផ្នែកនៃការកាត់ បន្ថ យទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ។”

សម្តេចតេជោបានបន្តថា ប្រទេសចិនធំណាស់មានប្រជាជនច្រើនណាស់ ដែលរហូតដល់ពេលនេះ មានរហូតដល់១,៤០០លាននាក់។ ចំណែកប្រជាពលរដ្ឋកម្ពុជាមានចំនួនតូចណាស់បើប្រៀប នឹ ងចិន។ រដ្ឋាភិបាលចិនមានទំនួសខុសត្រូវខ្ពស់ណាស់ចំពោះប្រជាជនចិន  និងទៅលើប្រ ទេស នានាផងដែរ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា “ត្រង់ដែលរដ្ឋាភិបាលចិនគិតនោះគឺ  ទីក្រុងវ៉ូហាន ក៏ដូចជាតំ បន់ជិតខាង ត្រូវបានដាក់មិនឱ្យមានការហោះហើរ ដូចជាការហោះហើរពីទីក្រុងវ៉ូហាន ទៅ កាន់ តំបន់ក្នុងប្រទេស  និងនៅតាន់ប្រទេសក្រៅក៏មិនឱ្យហោះហើរ និងរថភ្លើងនិងការធ្វើដំណើរ ផ្សេ ងបានបិទអស់ ដោយទុករយៈពេលមួយរយៈ”។

ទាក់ទិននឹងស្នើសុំបិទជើងហោះហើរពីកម្ពុជានោះសម្តេចតេជោបានអះអាងថា មិនចាំបាច់នោះទេ ព្រោះថាចិនបានបិទរូច ទៅហើយ ពោលគឺមិនត្រឹមបិទពីជើងហោះហើរពីទីក្រុង វ៉ូហានមកកម្ពុជា ឬទៅកាន់ប្រទេស ដ៏ទៃទេ។ គេក៏បិទការធ្វើដំណើរផ្លូវដែក  ផ្លូវគោក ដើម្បី ទុកឱ្យមានការដោះស្រាយ។

ជាមួយគ្នានោះដែរប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ថាវិធានការនូវការបិទជើងហោះហើរពីចិនមកកម្ពុជា  លទ្ធផលនោះមិនមែនជាការវាយប្រហារចិននោះទេ គឺបានវាយ ប្រហា រមកសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានេះ អ្នកដែលរកស៊ី វិនិយោគទន់នៅកម្ពុជា អ្នក ទេសចរណ៍ ដែលចំណុចទាំងនេះនឹងសម្លាប់សណ្ឋាគារ សេវាកម្មរបស់កម្ពុជា។

ក្នុងឱកាសនោះដែរសម្តេចតេជោក៏បានលើកឡើងថា ការស្នើសុំឱ្យបិទជើងហោះហើរនោះដោយសារមានការភ័យខ្លាចហួសកម្រិតដែលនាំទៅដល់ការអំពាវនាវនិងលើកសំណើនេះ។

សម្រាប់ការទប់ស្កាត់ជំងឺកូរ៉ូណានេះដែរសម្តេចតេជោក៏បានអរគុណក្រសួងសុខាភិបាល ពិសេសនោះឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានធ្វើការប្រតិបត្តិរហ័សក្នុងការទប់ស្កាត់ជំងឺកូរ៉ូណាដូចជាធ្វើការត្រួតពិនិត្យតាមច្រកព្រលានយន្តហោះទាំង៣  ក៏ ដូចជាច្រកព្រំដែនផ្សេងទៀតដូចជា ប៉ោយប៉ែត  ច្រកព្រំដែនបាវិត  ច្រកព្រំដែនផ្សេង៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ